តោះមកដឹងវិធីកំណត់បទចម្រៀងក្នុងទូរស័ព្ទ iPhone ធ្វើជា Ringtone ដោយមិនចាំបាច់ប្រើ iTunes

ប្រិយមិត្តមួយចំនួនបានជ្រាបហើយថា ការកំណត់បទចម្រៀងដែលយើងពេញចិត្តយកជាសំឡេងនៅ Ringtone iPhone វាមិនមែនជារឿងងាយស្រួលនោះទេ ក្រៅពីអ្វីដែល Apple បានភ្ជាប់មក លុះណាតែយើងធ្វើការ Jailbreak ឬទិញចម្រៀងពី iTune តែម្ដង។

 
តោះមកដឹងវិធីកំណត់បទចម្រៀងក្នុងទូរស័ព្ទ iPhone ធ្វើជា Ringtone ដោយមិនចាំបាច់ប្រើ iTunes
កំណត់បទចម្រៀងក្នុងទូរស័ព្ទ iPhone ធ្វើជា Ringtone

យ៉ាងណាមិញ យើងសូមបង្ហាញទិចនិចសម្រាប់ការដាក់  Ringtone លើទូរស័ព្ទ iPhoneដូចខាងក្រោម៖

1. មុនដំបូង សូមធ្វើការដោនឡូដកម្មវិធីឈ្មោះថា Garageband ដែលមាននៅលើ App Store ជាមុនសិន

 

 

2. បើកកម្មវិធី Garageband ឡើងមក ហើយចុចលើ Continue

3. រើសយករូបសញ្ញាមេក្រូ

4. ចុចលើប៊ូតុង View ហើយចុចលើប៊ូតុង Loop Browser

 5. ចុចលើ  Music រួចជ្រើសរើសបទចម្រៀងដែលចង់ដាក់ Ringtone

6. ចុចលើបទចម្រៀងដែលចង់ដាក់ Ringtone ឲ្យជាប់កុំលែងដៃ ហើយអូសទៅឆ្វេងដៃរួចចុចលើសញ្ញា + ហើយតម្លើងលេខដល់ 60 វិនាទី 

7. អ្នកអាចកាត់តម្រឹមបទចម្រៀងទៅតាមតម្រូវការ

8. ចុចលើ   Ringtone ដែលបាន Save ឲ្យជាប់ ហើយចុចលើប៊ូតុង Share រួចចុចលើប៊ូតុង Ringtone (ដូចរូបខាងក្រោម)

9. ដាក់ឈ្មោះ Ringtone ហើយបន្តចុចលើ Export

10. ចុងក្រោយ​ ចុចលើ​  Use Sound as ហើយចុចលើ Standard Ringtone ជាការស្រេច

ចំណាំ វិធីកំណត់ Ringtone

ដើម្បីដឹងច្បាស់ថាមាន Ringtoneឬអត់ សូមចូលទៅកាន់ Settings -> Sounds -> Ringtone ហើយឆែកមើល បន្ទាប់មកអ្នកអាចជ្រើសរើសបទចម្រៀងដែលទើបនឹងបង្កើត Ringtone បានហើយ

 

ដោយ៖​​​ ​ជា ​បញ្ញា