តោះមកដឹងអំពីរបៀបដាក់ password ក្នុង Computer
ការយល់ដឹងពីការពារសុវត្ថិភាពទិន្នន័យរបស់ Computer គឺជារឿងសំខាន់។ វាប្រៀបដូចជាយើងការពារខ្លូនយើងផងដែរ។ ថ្ងៃនេះយើង នឹងលើកយកនូវវិធីសាស្ត្រសម្រាប់ដាក់ security នៅក្នុង Computer របស់លោកអ្នក ពីជនអានាមិកផ្សេងៗ និងអាចការពារពីការ Remote ពីសំណាក់អ្នកដទៃទៀតផងដែរ។ ដូចនេះសូមតាមអនុវត្តដូចខាងក្រោម៖
១ បើក open the start Menu រួចវាយពាក្យថា setting App

២ ចុចយក Account tab

៣ ជ្រើសរើសនិងចុចយក Sign-in Options

៤ ចុចយកពាក្យ Add នៅខាងក្រោម Password បន្ទាប់មកវានឹងចេញផ្ទាំងមួយឲ្យយើងធ្វើការ Create a Password ផ្ទាំងដែលលោតចេញមក គឺជាកន្លែងដែលអនុញ្ញាតធ្វើការកំណត់នូវ លេខសំងាត់ដោយអនុញ្ញាតអោយអ្នកដាក់លេខសំងាត់។

៥ ជំហានបន្ទាប់អ្នកគ្រាន់តែបំពេញនូវ New password, Re-Enter password និង Password hint ទាំងនេះ រួចចុច Next។

៦ ជំហានចុងក្រោយចុចពាក្យថា Finish ជាការស្រេច៕

ដោយ៖ ជា បញ្ញា

















