អ្នកប្រើកុំព្យូទ័រ Mac មានដឹងវិធីសាស្រ្តវសម្អាត Cache file ដែលអត់ចាំបាច់ដែរអត់?
ភាគច្រើនអ្នកដែលដឹងអំពីធីសាស្រ្តនេះមានតិចណាស់ដែលមិនមែនជាអ្នករៀនជំនាញពត៌មានវិទ្យា ដូច្នេះយើងសូមបង្ហាញវិធីសាស្រ្តដ៍អ្នក
Cache files គឺជាប្រភេទទិន្នន័យបណ្តោះអាសន្នដែលផ្ទុកនៅលើ hard drive របស់អ្នក។នៅពេលមាន cache file ច្រើននៅក្នុងកុំព្យូទ័រ វាគ្មានប្រយោជន៍អ្វីទេ វាធ្វើអោយកុំព្យូទ័រដេីរយឺតនិងអាចធ្វើអោយ hard drive ឆាប់ពេញទៀតផង។ ប៉ុន្តែនៅពេលដែលយើងសំអាតវាចោរទៅ វាជួយពន្លឿនដំណើរការល្បឿនកុំព្យូទ័រ និង ទំហំ hard drive របស់អ្នកសល់ច្រើនថែមទៀត។
អ្នកអាចអនុវត្តតាមវិធីសម្អាតតាមជំហាននីមួយៗដូចខាងក្រោម
១ បើក Finder ស្វែងរក GO រួចជ្រើសរើសយក Go to Folder ដែលមាននៅក្នុង menu កុំព្យូទ័រ Mac
២ វាយពាក្យ ~/Library/Caches បន្ទាប់មកបញ្ចូន (enter)
៣ បន្ទាប់មកអ្នកត្រូវត្រួតពិនិត្យមើលថាតើ file ណាដែលត្រូវ delete ឬក៍រក្សាទុក
៤ ជ្រើសរើស files ដែលត្រូវលុប បន្ទាប់មកម៉ៅស្តាំយកពាក្យថា Move to Trash