[វីដេអូ] Ep.13 ជំងឺថប់អារម្មណ៍

ជំងឺថប់អារម្មណ៍មានរោគសញ្ញាចាប់ពីមួយខែឡើងទៅហើយអាការ:រោគដែលកើតឡើងគឺមានពីរសំខាន់ដេលកើតជាក់ស្ដែងនៅលើរាងកាយរបស់អ្នកជំងឺ និងផ្លូវចិត្ត។

 
[វីដេអូ] Ep.13 ជំងឺថប់អារម្មណ៍
[វីដេអូ] Ep.13 ជំងឺថប់អារម្មណ៍
[វីដេអូ] Ep.13 ជំងឺថប់អារម្មណ៍
[វីដេអូ] Ep.13 ជំងឺថប់អារម្មណ៍

 

 

ជំងឺថប់អារម្មណ៍

ជំងឺថប់អារម្មណ៍ស្តែងឲ្យឃើញរោគសញ្ញាចាប់ពីមួយខែឡើងទៅ។ អាការៈរោគដែលកើតឡើងគឺមានពីរសំខាន់ៗដែលកើតជាក់ស្ដែងនៅលើរាងកាយពីក្បាលដល់ចុងជើងមានអាការៈ ឈឺក្បាល វិលមុខស្រវាំងភ្នែក ស្ងួតមាត់រ៉ោយសាច់ដុំ ឧស្សាហ៍កោរខ្យល់ រលាក់ក្រពះ និងដំបៅក្រពះ និងរោគសញ្ញាកើតឡើងស្ដែងនៅលើផ្លូវចិត្ត ការព្រួយបារម្ភ គិតច្រើន គេងមិនលក់ ​ឬគេងលក់ដែរតែគេងបានរយៈពេលខ្លី និងឧស្សាហ៍ភ្លេចភ្លាំងច្រើន។

រោគសញ្ញា 
ក្រុមគ្រួសារគួរតែព្យាយាមស្ដាប់ និងយល់ការនិយាយភាសារផ្លូវចិត្ត ដូចជាការនិយាយ ព្រួយណាស់ ធុញណាស់ គេងមិនលក់។​ អ្នកគួរសង្កេតមើលថាតើសមាជិកគ្រួសារយើងម្នាក់ណាដែលស្ថិតក្នុងស្ថានភាពមួយនិង បើមានយើងគួរលើកទឹកចិត្តពួគគាត់ឲ្យបានច្រើននិងសួររកហេតុផលណាមួយដែលគាត់កំពុងព្រួយបារម្ភដើម្បីយកមកដោះស្រាយនិងឲ្យយោបល់ទៅពួគគាត់។

 

របៀបក្នុងការបង្ការ 

មនុស្សគ្រប់រូបរស់នៅក្នុងសង្គមតែងតែជួបបញ្ហាសព្វគ្រប់ដូច្នេះហើយយើងត្រូវចេះគ្រប់គ្រងអារម្មណ៍ដោយចេះដោះស្រាយបញ្ហា ចេះទំលាក់បញ្ហាចោលទើបអាចទប់ស្កាត់ជំងឹថប់អារម្មណ៍នេះបាន ។

 

របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ 

របបអាហារដែលមិនគួរបរិភោគមានដូចជា គ្រឿងស្រវឹង ការហ្វេ សារធាតុញៀនទាំងនេះជារបបអាហារដែលងាយនិងជំរុញឲ្យមានជំងឺថប់អារម្មណ៍ ។​​

 

សូមទស្សនាវីដេអូដូចខាងក្រោម៖