[វីដេអូ] # Ep.48 អត្ថប្រយោជន៍ ៥យ៉ាងនៃប្រេងក្រអូប

ប្រេងក្រអូបមានក្លិនក្រអូបឈ្ងុយឈ្ងប់ ជួយកាត់បន្ថយការតានតឹង ព្យាបាលជំងឺផ្សិតនិងជួយឲ្យការគេបានលក់ស្រួល។ប្រេងក្រអូបត្រូវបានគេចំរាញ់ចេញពីរុក្ខជាតិដើម្បីយកមកប្រើប្រាស់។ ប្រេងក្រអូបគឺជាឱសថបុរាណដែលគេយកមកលាបលើរាងកាយដើម្បីជួយកាត់បន្ថយជំងឺផ្សេងៗ។

 
[វីដេអូ] # Ep.48 អត្ថប្រយោជន៍ ៥យ៉ាងនៃប្រេងក្រអូប

ដើម្បីដឹងច្បាស់អំពីអត្ថប្រយោជន៍របស់ប្រេងក្រអូបយើងសូមចែករំលែកមានដូចជា

១ កាត់បន្ថយការរលាកសន្លាក់

ប្រេងក្រអូបមានឥទ្ធិពលប្រឆាំងនឹងការរលាកសន្លាក់ឆ្អឹង និងការរលាកសន្លាក់រុំារ៉ៃ។ ទោះជាយ៉ាងក៏ដោយប្រសិទ្ធភាពរបស់ប្រេងក្រអូបក៏នៅមានកម្រិតក្នុងការព្យាបាលការរលាកសន្លាក់ផងដែរ។

២ ធ្វើអោយប្រសើរឡើងនូវជំងឺហឺត

ប្រេងក្រអូបក៏ត្រូវបានគេយកមកប្រើប្រាស់ដើម្បីឲ្យធ្វើឲ្យប្រសើរឡើងនូវជំងឺហឺត ដើម្បីជួយសំរួលដល់ផ្លូវដង្ហើមឲ្យដំណើរការបានល្អនៅពេលដកដង្ហើម។

៣ កាត់បន្ថយការថប់បារម្ភ                  

នៅពេលស្រូបក្លិនប្រេងក្រអូបអាចជួយសម្រួលការគ្រប់គ្រងការដកដង្ហើមចង្វាក់បេះដូងនិងសម្ពាធឈាមខ្ពស់។ប្រេងក្រអូបមានសមត្ថភាពប្រឆាំងនឹងការថប់បារម្ភនិងកាត់បន្ថយការធ្លាក់ទឹកចិត្ត។

៤ ជួយជំរុញមុខងារប្រព័ន្ធភាពស៊ាំនិងការពារជំងឺផ្សេងៗ

ការសិក្សាស្រាវជ្រាវបានបង្ហាញថាគុណប្រយោជន៍របស់ប្រេងក្រអូបអាចមានសមត្ថភាពបង្កើនប្រព័ន្ធភាពស៊ាំ ដែលអាចជួយបំផ្លាញបាក់តេរី វីរុសនិងជំងឺមហារីក ។

៥ ធ្វើអោយប្រសើរឡើងនូវការចងចាំ

ការស្រាវជ្រាវបានបង្ហាញថាប្រេងក្រអូបអាចធ្វើឱ្យមុខងារនៃខួរក្បាលមានការចងចាំនិងការរៀនសូត្រប្រសើរឡើងតាមរយ:ក្លិន អាររម្មណ៍នៃការហិតក្លិន។ ម្យ៉ាងវិញទៀតប្រេងក្រអូបជួយកាត់បន្ថយអាការ:ឈឺក្បាលរោគប្រកាំងបានផងដែរ៕

 

ប្រភព: healthline ដោយ: ជា បញ្ញា