ពាក់ម៉ាស់ការពារវីរុស ឬធូលី តែបើពាក់យូរម៉ោង តើប៉ះពាល់អ្វីខ្លះដល់អ្នក?
អំឡុងពេលវីរុស Covid-19 ផ្ទុះឡើងមនុស្សភាគជាច្រើនបានពាក់ម៉ាសដើម្បីការពារខ្លួនពីការឆ្លងមេរោគនេះ។ ដើម្បីពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាទូទៅ គេប្រើម៉ាសប្រភេទ 3M និង M95។
យើងក៏ត្រូវចាំថា ការពាក់ម៉ាស់ទំនងជាអាចការពារយើងពី Covid-19 មែន ប៉ុន្តែក៏អាចបង្កផលប៉ះពាល់មួយចំនួន ជាពិសេសធ្វើឲ្យរាងកាយខ្វះអុកស៊ីសែនផងដែរ។ ហេតុនេះយើងត្រូវដឹងពីវិធីការពារកង្វះអុកស៊ីសែនក្នុងឈាមដូចខាងក្រោម៖
១.អ្វីជាកម្រិតអុកស៊ីសែនក្នុងឈាម?
កម្រិតអុកស៊ីសែនក្នុងឈាមសម្ដៅលើចំនួនអុកស៊ីសែនមានសរុបក្នុងឈាមយើង ហើយភាគច្រើននៃអុកស៊ីសែនទាំងនោះ ត្រូវដឹកជញ្ជូនតាមរយៈគ្រាប់ឈាមក្រហម ចេញពីសួត និងនាំទៅចែកចាយគ្រប់សរីរាង្គក្នុងរាងកាយ។ នៅពេលដែលអុកស៊ីសែនក្នុងឈាមមានគ្រប់គ្រាន់ ដំណើរការមុខងារផ្សេងៗរបស់រាងកាយក៏ប្រសើរដូចគ្នា។ ប៉ុន្តែបើខ្វះអុកស៊ីសែនរាងកាយនឹងខ្សោយមុខងាររបស់ខ្លួន បង្ករឲ្យមានស្ថានភាពសុខភាពមួយចំនួនកើតឡើង។
២.កត្តានាំឲ្យរាងកាយខ្វះអុកស៊ីសែន
មានកត្តាសុខភាពជាច្រើន អាចធ្វើឲ្យរាងកាយខ្វះអុកស៊ីសែន រាប់បញ្ចូលទាំង ជំងឺស្លេកស្លាំង ជំងឺហឺត ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង និង ជំងឺជាច្រើនទៀត។ ប៉ុន្តែចូរចាំថា បើទោះបីយើងគ្មានជំងឺក៏ពិតមែន តែមានការសិក្សាមួយចំនួនបញ្ជាក់ថាការពាក់ម៉ាស់រយៈពេលយូរក្នុងមួយថ្ងៃៗ ក៏អាចនាំឲ្យមានបញ្ហាខ្វះអុកស៊ីសែនកើតឡើង។ ហេតុនេះនៅពេលយើងពាក់ម៉ាស់ការពារ ត្រូវចេះប្រយ័ត្នប្រយែងឲ្យបានច្រើន ជាពិសេសពេលលេចចេញរោគសញ្ញាកង្វះអុកស៊ីសែន។
៣.រោគសញ្ញាកង្វះអុកស៊ីសែនក្នុងរាងកាយ
រោគសញ្ញាបញ្ជាក់ថា រាងកាយយើងខ្វះអុកស៊ីសែនមានដូចជា៖
–ដកដង្ហើមបានខ្លីៗ
– ឈឺក្បាល
– សម្រាកមិនស្រួល
– វិលមុខ
– ដកដង្ហើមលឿន
– ឈឺទ្រូង
– អារម្មណ៍ច្របូកច្របល់
– សម្ពាធឈាមខ្ពស់
– មានបញ្ហាគំហើញ
– មួរម៉ៅ
– ចង្វាក់បេះដូងលោតលឿន។
៤.ពេលណាគួរទៅជួបពេទ្យ
ប្រញាប់ទៅជួបពេទ្យភ្លាម បើមានអាការៈដូចខាងក្រោម៖
–ដកដង្ហើមបានខ្លីៗ និងកាន់តែធ្ងន់ធ្ងរទៅៗ
– ពេលសម្រាកដកដង្ហើមបានខ្លី
– គេងសុខៗស្រាប់តែភ្ញាក់ដោយសារដង្ហើមខ្លី។
ដោយ៖ ជា បញ្ញា