[វីដេអូ] Ep.138 ប្រធានបទ៖ វិធីសាស្ត្រទាំង ៥ជួយកាត់បន្ថយហានិភ័យចំពោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល
ជំងឺ stroke គឺជាជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺដាច់សរសៃឈាមខួរក្បាល ( Stroke ) គឺជាជំងឺដែលបង្កឡើងដោយការស្ទះសរសៃឈាមខួរក្បាល ។ ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុចម្បងនៃពិការភាពសម្រាប់មនុស្សពេញវ័យ ដូច្នេះយើងសូមចែករំលែកនូវការកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលមានដូចជា ៖
- គ្រប់គ្រងសម្ពាធឈាម
សម្ពាធឈាមខ្ពស់ ឬជំងឺលើសឈាម គឺជាកត្តាហានិភ័យសំខាន់បំផុតក្នុងការការពារជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺលើសឈាមដែលមិនអាចគ្រប់គ្រងបានបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល 4 ដង។ សម្ពាធឈាមខ្ពស់គួរត្រូវបានព្យាបាល ប្រសិនបើឡើងម្តងហើយម្តងទៀតលើសពី 140/90 មីលីម៉ែត្រ បារ៉ត (mmHg) ។ ចំពោះអ្នកជំងឺទឹកនោមផ្អែម សម្ពាធឈាមគួរតែទាបជាង 130/85 មីលីម៉ែត្រ បារ៉ត (mmHg)។ បន្ថែមពីនេះ ការរស់នៅដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាម។ ការធ្វើលំហាត់ប្រាណជាប្រចាំជួយឲ្យមានសុខភាពល្អជួយកាត់បន្ថយសម្ពាធឈាម។
- គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ជំងឺទឹកនោមផ្អែមធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ។ ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានក្នុងរយៈពេលយូរអាចបណ្តាលឱ្យខូចខាតដល់សរសៃឈាម និងសរសៃប្រសាទ ។ ការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អចំពោះអ្នកជំងឺទឹកនោមផ្អែមអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
- គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
កូឡេស្តេរ៉ុលខ្ពស់អាចបណ្តាលឱ្យរួមតូចនៃសរសៃឈាមក្នុងរាងកាយ អាចនាំឱ្យស្ទះលំហូរឈាមទៅកាន់សរីរាង្គសំខាន់ៗ រួមទាំងខួរក្បាលដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ការ
គ្រប់គ្រង របបអាហារ រួមទាំងកាត់បន្ថយការទទួលទានអាហារដែលមានកូឡេស្តេរ៉ុលខ្ពស់ និងខ្លាញ់ឆ្អែត ដូចជាទឹកដោះគោជូរ អាហារចៀន អាហារសមុទ្រ ព្រមទាំងថ្នាំអាចគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលបាន។
- បញ្ឃប់ការជក់បារី
ការជក់បារីបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលពី 1.5 ទៅ 2.5 ដង។ ហានិភ័យនេះត្រូវបានកាត់បន្ថយយ៉ាងខ្លាំងនៅពេលដែលអ្នកឈប់ជក់បារី។
- រក្សាទម្ងន់
ការធាត់គឺជាការប្រមូលផ្តុំនៃជាតិខ្លាញ់លើសនៅក្នុងខ្លួន។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផ្សេងៗដូចជាជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងកម្រិតកូឡេស្តេរ៉ុលខ្ពស់។ ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលមានខ្ពស់ ជាពិសេសជាមួយនឹងស្រទាប់ខ្លាញ់នៅជុំវិញតំបន់ពោះ៕
សូមទស្សនាវីដេអូ ៖