[វីដេអូ] # Ep.74 វិធីសាស្រ្តបំបាត់ស្លេស្ម

ស្លេស្មគឺជាសារធាតុរាវ ខាប់ៗនៅក្នុងបំពង់ករ ។ ជារឿយៗហៀរសំបោរ ជាទូទៅមានពណ៌បៃតងឬលឿង មានកណ្តាស់និងអាការក្អកជាដើម។ដូចនេះយើងសូមចែករំលែកនូវវិធីងាយៗបំបាត់សេស្មដែលអ្នកអាចធ្វើបានមានដូចជា៖

 
[វីដេអូ] # Ep.74 វិធីសាស្រ្តបំបាត់ស្លេស្ម

១ ញុំាភេសជ្ជៈក្តៅឧណ្ណៗ

ការញុំាភេសជ្ជៈក្តៅឧណ្ហៗមុនពេលចូលគេងអាចជួយសម្រួលការឈឺបំពង់ក អាចជួយកាត់បន្ថយការកកស្ទះស្លេះក្នុងបំពង់ក ។ អ្នកអាចញុំាតែដែលគ្មានជាតិកាហ្វេអ៊ីនជាមួយទឹកឃ្មុំ ទឹកក្តៅឧណ្ណៗជាមួយក្រូចឆ្មា​ ឬ​ ស៊ុបក្តៅឧណ្ណៗ   ប្រហែល 60 ទៅ 90 នាទីមុនពេលអ្នកចូលគេង គឺជាជម្រើសដ៏ល្អសំរាប់សុខភាពនៅពេលឈឺដោយជួយសម្រួលការដកដង្ហើមបានស្រួល ឬប្រឆាំងនឹងការឆ្លងមេរោគ។ ប៉ុន្តែអ្នកមិនគួរញុំាទឹកច្រើនពេកនោះនៅពេលយប់ ជៀសវាងការចូលបន្ទប់ទឹកញឹកញាប់។

២ ញុំាថ្នាំបំបាត់ការតឹងច្រមុះ

ថ្នាំបំបាត់ការតឹងច្រមុះ ជួយកាត់បន្ថយសេស្ម ធ្វើអោយការដកដង្ហើមស្រួល ជាពិសេសនៅពេលដែលអ្នកកំពុងព្យាយាមគេង។ជាទូទៅ ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​កុមារ​អាយុ​ក្រោមពី 3 ឆ្នាំនោះទេ។

៣ ខ្ពុរមាត់ជាមួយទឹកអំបិល

ការ​ខ្ពុរមាត់​ជាមួយ​ទឹក​អំបិល​មុនពេល​ចូល​គេង អាច​ជួយ​សម្រាល​ការឈឺ​បំពង់ក និង​ការពារ​កុំឱ្យ​ការឆ្លង​មេរោគផ្សេងៗ​។ ​វិធីសាស្រ្តនេះគឺងាយសាមញ្ញ ​ធម្មជាតិ​ដែល​ចំណាយពេល​តិច​។

៤ របៀបដាក់ខ្នើយ

ការ​គេង​អាច​ធ្វើ​ឱ្យ​ស្លេស្ម​ឡើង​ក្នុង​បំពង់ក​ ដែល​នាំឱ្យ​មានការ​ក្អក និង​គេង​មិន​លក់។ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ អ្នកគ្រាន់តែដាក់ខ្នើយរបស់អ្នក លើកក្បាលបន្តិ​ច។ចំពោះវិធីសាស្រ្តនេះអាចជួយកាត់បន្ថយការប្រមូលផ្តុំ​ស្លេស្មនៅក្នុងបំពង់ក។អ្នកគួរជៀសវាងការប្រើខ្នើយច្រើនពេក ព្រោះវាអាចនាំឱ្យឈឺក និងធ្វើឲ្យមិនស្រួលក្នុងការគេង។

៥ បើកម៉ាស៊ីនសំណើម

ឧបករណ៍សំណើមអាចជួយបន្ថែមសំណើម ខ្យល់ក្នុងបន្ទប់ ដោយជួយឱ្យអ្នកដកដង្ហើមបានប្រសើរជាងមុន។ អ្នកគួរប្តូរទឹកនៅក្នុងម៉ាស៊ីនសំណើមជារៀងរាល់ថ្ងៃ ហើយលាងសម្អាតឱ្យបានទៀងទាត់ ដើម្បីការពារការរីកលូតលាស់នៃបាក់តេរី និងផ្សិត។

៦ ងូតទឹកក្តៅឧណ្ណៗ

ការ​ងូតទឹក​ក្តៅ​ឧណ្ណៗ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​សម្រាក​មុនពេល​ចូល​គេង​។ការងូតទឹកក្តៅឧណ្ណៗជួយ បង្ហូរស្លេស្មដោយធ្វើឱ្យងាយស្រួលក្នុងការដកដង្ហើម៕

សូមទស្សនាវីដេអូខាងក្រោម៖