អាថ៌កំបាំងទម្លាប់ទទួលទានដំណេក១១យ៉ាងដែលធ្វើឲ្យអ្នកមានសុខភាពល្អ
លោកអ្នកប្រហែលជាមិនសូវបានលឺឡើយពាក្យថា “អនាម័យដំណេក” ។ មែនទែនទៅពាក្យនេះសម្តៅលើទម្លាប់នៃការទទួលទានដំណេក ឬភាសាសាមញ្ញដែលគ្រប់គ្នាស្គាល់គឺការគេង ដែលធ្វើឲ្យមានសុខភាពល្អ និងស្កប់ស្កល់។
ប្រសិនបើអ្នកជួបការលំបាកមិនអាចគេងបាន ឬចង់ធ្វើឲ្យដំណេករបស់អ្នកកាន់តែស្រណុកសុខស្រួល និងល្អប្រសើរឡើង សូមសាកល្បងធ្វើតាមទម្លាប់គេងទាំងនេះ៖
1កំណត់កាលវិភាគគេងឱ្យបានទៀងទាត់។ ក្រោកឡើងក្នុងពេលតែមួយជារៀងរាល់ថ្ងៃ សូម្បីតែនៅចុងសប្តាហ៍ ឬកំឡុងពេលវិស្សមកាលក៏ដោយ។
2 កំណត់ម៉ោងគេងយ៉ាងហោចណាស់គេងឲ្យបានយ៉ាងតិច ៧ម៉ោង។
3 កុំចាំរហូតទាល់តែងងុយគេងបានចូលគេង។
4 ប្រសិនបើអ្នកគេងមិនលក់ទេក្រោយចំណាយពេលអស់ ២០នាទីហើយ សូមក្រោកឡើង។
5 បង្កើតទម្លាប់គេងពេលសម្រាក។
6 បន្ទប់គេងរបស់អ្នកត្រូវមានសភាពស្ងប់ស្ងាត់នៅពេលសម្រាក។ ទុកបន្ទប់នៅសីតុណ្ហភាពត្រជាក់ល្មម និងមានផាសុខភាព។
7 បិទឧបករណ៍អេឡិចត្រូនិចយ៉ាងតិច ៣០នាទី មុនពេលចូលគេង។
7 កុំបរិភោគអាហារច្រើនមុនពេលចូលគេង។ ប្រសិនបើអ្នកឃ្លាននៅពេលយប់ ចូរញ៉ាំអាហារសម្រន់តិចតួច និងអាហារដែលមានសុខភាពល្អ។
8 ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងរក្សារបបអាហារដែលមានសុខភាពល្អ។
9 ចៀសវាងទទួលទានជាតិកាហ្វេអ៊ីននៅពេលរសៀល ឬពេលល្ងាច។
10 ចៀសវាងទទួលទានគ្រឿងស្រវឹងមុនពេលចូលគេង។
11 កាត់បន្ថយការទទួលទានជាតិរាវច្រើនមុនពេលចូលគេង។
ប្រសិនបើអ្នកនៅតែមានបញ្ហារឿងដំណេកក្រោយពីអនុវត្តតាមវិធីទាំងនេះហើយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ៕
ប្រភព៖ Sleepeducation ប្រែសម្រួល៖ ជា បញ្ញា