[វីដេអូ] Ep.22 # ជំងឺគ្រុនឈីក
ជំងឺគ្រុនឈីក គឺជាជំងឺម្យ៉ាងដែលបង្កឡើងពីការខាំរបស់មូសខ្លាញី។ រោគសញ្ញា: ចំពោះរយ:ពេលនៃរោគសញ្ញាដែលធ្វើឲ្យមានជំងឺគ្រុនឈីកចន្លោះពី ៣-៧ថ្ងៃគឺមិនទាន់ដឹងថាមានរោគសញ្ញាអ្វីនៅឡើយទេ បន្ទាប់មកវាក៏ចេញរោគសញ្ញាគួរឲ្យកត់សំគាល់មួយចំនួនដូចជាក្តៅខ្លួនចន្លោះពី ៣៨ °C ទៅ ៤០°C ដោយពេលខ្លះយើងប្រើថ្នាំបញ្ចុះកំដៅសឹងមិនចុះកំដៅ។
ការក្តៅខ្លួនចន្លោះពី ២ទៅ៥ថ្ងៃស្តែងចេញនូវរោគសញ្ញាមួយចំនួនបន្ថែមទៀតមានដូចជា ចេញស្នាមអុចៗក្រហម ឈឺសន្លាក់ អស់កំលាំង និងភ្នែក្រហមជាដើម។
ការព្យាបាល អ្នកគួរមើលថែរក្សាអ្នកជំងឺដូចជា ឲ្យអ្នកជំងឺញុំាថ្នាំបញ្ចុះកំដៅ គេងឲ្យបានគ្រប់គ្រាន់ ញុំាទឹបានច្រើន។ លើសពីនេះប្រសិនបើអ្នកជំងឺមានអាការ:ឈឺចាប់ រឺមានសន្លាក់អ្នកត្រូវយកអ្នកជំងឺទៅធ្វើតេស្តឈាមដើម្បីដឹងថាមានជំងឺគ្រុនឈាមរឺគ្រុនឈីក។
វិធីសាស្រ្តក្នុងការថែទាំ:ដំបូងអ្នកត្រូវដឹងអំពីវិធីសាស្រ្តក្នុងការពារការខាំរបស់មូសខ្លាញីដោយដើម្បីកុំឲ្យមានជំងឺគ្រុនឈីក។ បន្ថែមពីនេះអ្នកត្រូវផ្តល់ជាតិទឹកទៅដល់អ្នកជំងឺឲ្យបានគ្រប់គ្រាន់ លេបថ្នាំបញ្ចុះកំដៅទៅតាមកបញ្ជាក់បញ្ជា ញុំាអាហារដែលមានជីវជាតិ គេងឲ្យបានគ្រប់គ្រាន់ហើយបើសង្ស័យថាអ្នកជំងឺនៅតែក្តៅខ្លួនសូមប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា ជំងឺគ្រុនឈីកមិនបង្កឲ្យបាត់បង់ជីវិតនោះទេ។
របៀបក្នុងការបង្ការកុំឲ្យកើតជំងឺគ្រុនឈីកអ្នកត្រូវបំបាត់ជំរកមូសខ្លា សំអាតទីធ្លា កន្លែងរស់នៅឲ្យបានស្អាត ស្លៀកពាក់ខោអាវជិតៗ កុំនៅកន្លែងងងឹត និងប្រើប្រាស់ក្រែមរឺឡេលាបដើម្បីកុំឲ្យមូសខ្លាខាំ។
សារដ៏មានសារ:ប្រយោជន៍ ជូនទៅដល់ប្រជាពលរដ្ឋទូទៅមានដូចជា អ្នកត្រូវរក្សាអនាម័យក្នុងការរស់នៅ ដោយសំអាតទីធ្លា កន្លែងរស់នៅឲ្យបានស្អាត បំបាត់ជំរកមូសខ្លា និងដឹងអំពីវិធីការពារខ្លួនពីការខាំរបស់មូសខ្លា៕
សូមទស្សនាវីដេអូដូចខាងក្រោម៖