[វីដេអូ] # Ep.39 តើការទទួលទានជាតិកាហ្វេអ៊ីនល្អ ឬអាក្រក់សំរាប់សុខភាព?
ជារៀងរាល់ថ្ងៃមនុស្សរាប់លាននាក់តែងតែញុំាជាតិកាហ្វេអ៊ីនជារៀងរាល់ពេលព្រឹក ពេលរសៀល និងពេលយប់ ។ ជាតិកាហ្វេអ៊ីនខ្លះមានផលអវិជ្ជមានទៅលើការគេងនិងការថប់បារម្ភ ទន្ទឹមនឹងនោះការសិក្សាមួយក៏បានបញ្ជាក់ថាជាតិកាហ្វេអ៊ីនក៏មានអត្ថប្រយោជន៍ផ្សេងៗសំរាប់សុខភាពផងដែរ។
![[វីដេអូ] # Ep.39 តើការទទួលទានជាតិកាហ្វេអ៊ីនល្អ ឬអាក្រក់សំរាប់សុខភាព?](https://cngtvcambodia.com/uploads/images/2021/Apr/image_750x_606adb25acc38.jpg) 
                        អ្នកដឹងទេ ជាតិកាហ្វេអ៊ីនគឺជាភ្នាក់ងាររំញោចធម្មជាតិដែលរកឃើញមាននៅក្នុង តែ កាហ្វេ រុក្ខជាតិ cacao សូកូឡា និងភេសជ្ជៈប៉ូវកម្លាំង។
ដំណើរការរបស់ជាតិកាហ្វេអ៊ីនគឺរំញោចទៅកាន់ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលជួយបំបាត់ភាពអស់កម្លាំង ជួយទៅដល់ការក្រោបពីគេង និងជួយបំបាត់ភាពតានតឹង នឿយហត់ជាដើម។
ដូចនេះយើងសូមណែនាំអំពីអត្ថប្រយោជន៍បន្ថែមទៀតរបស់ជាតិកាហ្វេអ៊ីនមានដូចជា:
១ អាចធ្វើឲ្យអារម្មណ៍និងមុខងារខួរក្បាលប្រសើរឡើង
ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍ ជួយកាត់បន្ថយលទ្ធភាពនៃការធ្លាក់ទឹកចិត្ត រំញោចមុខងារខួរក្បាលនិងការពារប្រឆាំងនឹងជំងឺវង្វេងស្មារតី។
លើសពីនេះទៀតការសិក្សាមួយបានផ្សារភ្ជាប់ជាមួយការផឹកកាហ្វេដែលមានជាតិកាហ្វេអ៊ីន ២-៣ ពែង អំឡុងពេល ៨ម៉ោងម្តង (ផ្តល់ជាតិកាហ្វេអ៊ីនប្រហែល ២០០-៣០០ មីលីក្រាមក្នុងមួយថ្ងៃ) ជួយកាត់បន្ថយហានិភ័យនៃការធ្វើអត្តឃាតបានទៅ៤៥% និង ១៣%នៃជំងឺធ្លាក់ទឹកចិត្ត។

២ អាចជំរុញការរំលាយអាហារនិងដុតជាតិខ្លាញ់
ជាតិកាហ្វេអ៊ីនមានសមត្ថភាពក្នុងការរំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលធ្វើឲ្យជាតិកាហ្វេអ៊ីនអាចបង្កើនការរំលាយអាហារបានរហូតដល់ ១១%និងការដុតបំផ្លាញជាតិខ្លាញ់រហូតដល់ ១៣%។

៣ ល្អមុនពេលហាត់ប្រាណ
ការទទួលទានជាតិកាហ្វេអ៊ីនក្នុងបរិមាណតិចតួចប្រហែលមួយម៉ោងមុនពេលហាត់ប្រាណអាចធ្វើឱ្យអារម្មណ៍ប្រសើរឡើងនូវការធ្វើលំហាត់ប្រាណ។
ជាតិកាហ្វេអ៊ីនក៏អាចធ្វើអោយប្រសើរឡើងនូវការកន្ត្រាក់សាច់ដុំ និងជួយរក្សាជាតិគ្លុយកូសដែលផ្ទុកនៅក្នុងសាច់ដុំរយៈពេលយូរដែលធ្វើឲ្យអ្នកអស់កម្លាំង។

៤ អាចការពារប្រឆាំងនឹងជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម
ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេនិងតែអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺទឹកនោមផ្អែមប្រភេទទី ២បានដល់ទៅ ២៩%ផងដែរ។
ជាការពិតណាស់ ការផឹកជាតិកាហ្វេអ៊ីនអាចជួយឲ្យថយចុះហានិភ័យនៃជំងឺបេះដូង ១៦ទៅ១៨% ចំពោះបុរសនិងស្ត្រី។
ចំពោះការផឹកតែបៃតងវិញគឺអាចជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានទៅដល់ ១៤ទៅ២០% ។

៥ ការការពារជំងឺផ្សេងៗ
ការផឹងកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃការខូចខាតថ្លើមបាន ៨៤% ហានិភ័យនៃជំងឺមហារីកពោះវៀនធំរហូតដល់ ៣៨% ជំងឺមហារីកស្បែកបាន ២០% និងការពារជំងឺរលាកសន្លាក់ ៤០% ផងដែរ។
ជារួមអ្នកគួរទទួលទានជាតិកាហ្វេអ៊ីនទៅតាមបរិមាណឲ្យបានសមរម្យជាប្រចាំ និងជៀសវាការទទួលទានច្រើននៅពេលយប់ពីព្រោះអាចធ្វើឲ្យប៉ះពាលទៅដល់ការគេងរបស់អ្នក៕

ប្រភព: healthline ដោយ: ជា បញ្ញា
 




 
                                
                            











![[វីដេអូ] Ep.26 # តើអ្វីទៅដែលអាចធ្វើអោយធ្មេញរបស់អ្នកឆាប់ខូច?](https://cngtvcambodia.com/uploads/images/2021/Jan/image_380x226_5ff29cf95c9c9.jpg) 
         
         
        ![[វីដេអូ] អាហារ ៤មុនដែលធ្វើឲ្យប៉ះពាល់ដល់អ្នកមានជំងឺស្បែករបកក្រហម](https://cngtvcambodia.com/uploads/images/2020/Nov/image_380x226_5fbb442dad384.jpg) 
        ![[វីដេអូ] #Ep.95 ប្រធានបទ៖ អត្ថប្រយោជន៍របស់វីតាមីនEជួយទៅដល់សក់](https://cngtvcambodia.com/uploads/images/2022/May/image_380x226_62958c9fb418c.jpg) 
        ![[វីដេអូ] នាទីសុខភាព Ep.149 ប្រធានបទ៖ វិធីសាស្រ្តកាត់បន្ថយក្លិនមាត់](https://cngtvcambodia.com/uploads/images/2023/Oct/image_380x226_652e3d45448d9.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






