អ្នកចេញចូល ផ្សារអូរឬស្សី ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់បើមានរោគសញ្ញាទាំងនេះសូមប្រញាប់ទៅធ្វើតេស្តកូវីដ១៩
សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល #ផ្សារអូរឬស្សី ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ
-វិទ្យាល័យបាក់ទូក
-វិទ្យាល័យបឹងត្របែក
-មណ្ឌលសុខភាពចាក់អង្រែក្រោម
-មន្ទីរពេទ្យខ្មែរ-សូវៀត
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
-សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ប្រភព: អនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុក