CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.74 ប្រធានបទ៖ករណីកូនកើតមិនគ្រប់ខែ

ករណីកូនកើតកូនមិនគ្រប់ខែ គឺជាការសម្រាលកូនកើតមុន 37សប្តាហ៍។ ទារកកើតមិនគ្រប់ខែមាន 3ករណី ទី1 ការកើតមិនគ្រប់ខែក្នុងករណីហានិភ័យខ្ពស់ ទី2 ការកើតមិនគ្រប់ខែក្នុងករណីហានិភ័យទាប ទី3 ការកើតមិនគ្រប់ខែកក្នុងប្រភេទគ្មានហានិភ័យនោះទេ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.74 ប្រធានបទ៖ករណីកូនកើតមិនគ្រប់ខែ

កត្តាបង្ក

កត្តាដែលទាក់ទងធ្វើអោយការកើតកូនមិនគ្រប់ខែមានច្រើនដូចជា៖

  • ដោយសារទាករកើតនៅក្នុងផ្ទៃពោះម្តាយដែលមានកូនច្រើន​(កូនភ្លោះ)
  • ស្ត្រីដែលមានប្រវត្តិធ្លាប់កើតកូនមិនគ្រប់ខែពីមុនមក​
  • បញ្ហាឆ្លងមេរោគ ​
  • ការធ្លាក់ស
  • ការឈឺធ្មេញ

ការថែទាំ

ដើម្បីបានដឹងថាកូនកើតមិនគ្រប់ខែ ឬក៏អត់ សូមស្រ្តីមានផ្ទៃពោះអញ្ជើញទៅពិនិត្យតាមដានសុខភាព ជួបជាមួយគ្រួពេទ្យជំនាញ ដើម្បីឆ្លុះអេកូបានដឹងពីសុខភាពកូននឹងម្តាយ ។

ក្នុងករណីបើសិនជាក្រុមគ្រួសារមិនបានយកចិត្តទុកដាក់ថែរក្សាកូនដែលកើតមិនគ្រប់ខែនោះ គឺទារកអាចប្រឈមនឹងហានិភ័យគ្រប់ពេលវេលា មានបញ្ហាឧស្សាហ៍ឈ្លក់ បំបៅឈ្លក់ៗ ពិបាកដកដង្ហើម អាចរលាកទងសួតធ្ងន់ធ្ងរ កើតហឺត បបូរមាត់និងចុងដៃចុងជើងទារកស្វាយជាហេតុធ្វើឲ្យទារកអន់ប្រាជ្ញាដោយសារបញ្ហាអ៊ុកស៊ីសែនទៅចិញ្ចឹមខ្លួរក្បាលមិនគ្រប់គ្រាន់ ឬរៀនមិនពូកែជាដើម។

ការការពារ

ចំពោះទារកកើតមិនគ្រប់ខែ ក្រៅពីការថែទាំពិសេសពីក្រុមគ្រួសារហើយក៏ត្រូវយកកូនមកតាមដានសុខភាព ឬចាក់វ៉ាក់សាំងជាមួយនឹងក្រុមគ្រូពេទ្យតាមការណាត់ឲ្យបានទៀងទាត់។ 

​ដូច្នេះហើយបើសិនជាក្រុមគ្រួសារណាដែលមានកូនកើតមិនគ្រប់ខែដោយចៃដន្យមានហានិភ័យណាមួយកើតឡើងសូមកុំមានការអស់សង្ឃឹមកុំមានការភ័យខ្លាចពីព្រោះក្រុមគ្រូពេទ្យអាចជួយបានរាល់បញ្ហាដែលកើតមានឡើង៕

អត្ថបទ៖ SREY.NOCH

សូមទស្សនាវីដេអូខាងក្រោម៖