[វីដេអូ] Ep.8 ប្រធានបទ៖ វិបត្តិរលូតកូនច្រើនដង
ការរលូតកូន គឺជាវិបត្តិមួយដែលទារកនៅក្នុងផ្ទៃធ្លាក់ចេញមក និងមិននៅក្នុងពោះម្ដាយមុនពេល ២៤សប្តាហ៍ចុះក្រោម។
កត្តាប្រឈម៖
កត្តាដែលធ្វើឱ្យស្ត្រីរលូតកូនមានកត្តាដូចជា៖
- ទី១៖ ក្រូម៉ូសូមទារកមិនល្អអាចបណ្ដាលមកពីក្រូម៉ូសូមរបស់ម្ដាយ និងឳពុកមិនល្អដែលជាក្រពេញអរម៉ូនពក។
- ទី២៖ “ដោយសារស្បូនរបស់ម្ដាយ” នៅពេលដែលម្ដាយមានការរលាកស្បូន ឬមានដុំស្បូន មាត់ស្បូនចំហ ឬមាត់ស្បូនស្ទះសរសៃឈាម ដែលជាភាពមិនធម្មតានៃស្បូនដែលធ្វើឱ្យកូនមិនលូតលាស់ផងដែរ។
ស្ត្រីដែលទើបរលូតកូនហើយ ឬទើបសម្អាតស្បូន គឺមិនអាចឱ្យមានកូនបានភ្លាមៗទៀតនោះ គឺត្រូវរងចាំរហូតដល់៦ខែបន្ទាប់ទៀត ទើបអាចមានកូនបានសាជាថ្មី។ ព្រោះវាអាចប្រឈមនឹងការរលូតម្ដងទៀត។
វិធីសាស្ត្រការពារ
មុននឹងសម្រេចចិត្តថាយកកូនទៀតទាំងពីរអ្នកប្ដីប្រពន្ធគួរតែទៅពិនិត្យសុខភាពជាមួយនឹងវេជ្ជបណ្ឌិត។ការសំខាន់នោះ គឺខាងបុរសត្រូវថែទាំសុខភាពខ្លួនឯងឱ្យបានល្អដោយពុំគួរសេពស្រា ជក់បារី និងធ្វើលំហាត់ប្រាណជាប្រចាំហើយមិនគួរបរិភោគអាហារមានជាតិគីមី។ ស្ត្រីគួរបរិភោគផូលីអាស៊ីតឱ្យបានបីខែនិងត្រូវបរិភោគអាហារដែលមានប្រូតេអ៊ីនច្រើន ៕