CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.11 ជំងឺអុតស្វាយ

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.11 ជំងឺអុតស្វាយ

១. តើអ្វីទៅជាជំងឺអុតស្វាយ?
ជំងឺអុតស្វាយ គឺជាជំងឺឆ្លងជាទូទៅបង្កឡើងដោយមេរោគម្យ៉ាងមិនមែនបាក់តេរី ដែលមានលក្ខណៈជាពងថ្លាៗនៅលើខ្លួន និងមានចំណុចខ្មៅតូចៗនៅលើដងខ្លួន។
២. តើជំងឺអុតស្វាយបណ្ដាលមកពីអ្វី?
មូលហេតុដែលឆ្លងបណ្តាលមកគឺដោយសារផ្លូវដង្ហើម នៅពេលក្មេងក្អក ឬ ក្រដាស បានជះនៅមេរោគតំណក់ទឹកមាត់ទៅប៉ះក្នុងបរិយាកាសធ្វើឲ្យក្មេងដទៃឆ្លងបាន។ ម្យ៉ាងទៀតគឺដោយសារការប៉ះផ្ទាល់ជាមួយអ្នកជំងឺដែលមានពងបែក។


៣. តើរោគសញ្ញារបស់ជំងឺអុតស្វាយដូចម្តេច?
ចំពោះរោគសញ្ញាដែលស្តែងចេញថាអាចមានជំងឺអុតស្វាយគឺពីដំបូងអាចមានសញ្ញាក្តៅខ្លួន 38-38.5 ឬ រហូត 39 មានចេញពងថ្លាៗឬកន្តួលក្រហមក្រោយមកមានពងទឹកថ្លាៗជាទូទៅនៅលើខ្លួនក្មេងតែម្ដង។ករណីខ្លះអាចឃើញមាននៅក្នុងមាត់ឬរហូតដល់ទងសួតទៀតផង។
៤. តើវិធីព្យាបាល និង ការពារជំងឺអុតស្វាយមានអ្វីខ្លះ?
ការព្យាបាលជំងឺអុតស្វាយ គឺអាចប្រើប្រាស់ប្រភេទពួកថ្នាំត្រជាក់ (ប៉ារ៉ា)។ក្នុងករណីមានពងបែក ពងទឹកថ្លានៅលើស្បែកគឺអាចប្រើជាប្រភេទថ្នាំលាបជួយបន្ថយការរលាកនៅលើស្បែក ចំណែកឯវិធីសាស្រ្តការពារគឺប្រើប្រាស់វ៉ាក់សាំងអុតស្វាយ៕

សូមទស្សនាវីដេអូខាងក្រោម ៖