[វីដេអូ] Ep.11 # ប្រធានបទ៖ ការដាំបង្គោលធ្មេញ
ការដាំបង្គោលធ្មេញក្នុងឆ្អឹងភាគច្រើនគេហៅថា Dental implant។ Dental implant គឺជាការដាំបង្គោលធ្មេញក្នុងឆ្អឹងជំនួសឲ្យធ្មេញធម្មជាតិ។ បង្គោលនោះផលិតពីតែធម្មជាតិ Titanium ដែលអ្នកវិទ្យាសាស្រ្តរកឃើញថាពុំមានផលប៉ះពាល់ ឬអាល្លែកហ្ស៊ី ឈឺចាប់ជាមួយជាលិកានៅក្នុងខ្លួនទេ។ ដូចនេះវាជាជម្រើសមួយដ៏ល្អសំរាប់ជំនួសឲ្យធ្មេញរបស់យើង។
មូលហេតុដែលត្រូវប្រើ Dental implant ព្រោះវាជួយជំនួសទៅលើធ្មេញដែលបានបាត់បង់ ម៉្យាងវិញទៀតប្រសិនបើការដាំបង្គោលធ្មេញចូលទៅក្នុងឆ្អឹងបានល្អ និងថែទាំបានល្អអ្នកនឹងអាចប្រើប្រាស់វាបានពេញមួយជីវិត។
ជាទូទៅអ្នកត្រូវទៅជួបគ្រូពេទ្យបានទៀងទាត់ជារៀងរាល់៦ខែម្តង គឺដើម្បីឲ្យគ្រូពេទ្យលាងសំអាត និងពិនិត្យធ្មេញឲ្យបានគង់វង្ស។សូមជម្រាបថាការដាំបង្គោលមួយចំណាយរយ:ពេលត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ។
ការព្យាបាល
ដំណាក់កាលទី១ គឺការដាំបង្គោលធ្មេញក្នុងឆ្អឹងចំពោះធ្មេញខាងលើត្រូវការរយ:ពេល ៦ខែ ចំណែកធ្មេញខាងក្រោមត្រូវការរយ:ពេល ៣ខែ ដើម្បីឲ្យបង្គោលស៊ីជាប់និងធ្មេញ។
ការដោំបង្គោលធ្មេញគឺមិនមានផលប៉ះពាល់ដល់អ្នកជំងឺទេប្រសិនបើអ្នកជំងឺទៅជួបជាមួយគ្រូពេទ្យមានវិជ្ជាជីវ:ច្បាស់លាស់ មានបរិក្ខាគ្រប់គ្រាន់ ឧបករណ៏និងបន្ទប់មានអនាម័យ។
សារដ៏មានសារ:ប្រយោជន៍
ជាចុងក្រោយ សូមដុសធ្មេញឲ្យបាន២ដងក្នុង១ថ្ងៃ ចំពោះការដាក់បង្គោលធ្មេញក្នុងឆ្អឹងពុំមានផលប៉ះពាល់ មិនមានការឈឺចាប់ទេ ប្រសិនបើអ្នកជួបជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ និងបរិក្ខាពេទ្យត្រឹមត្រូវ។ បន្ថែមពីនេះអ្នកគួរទៅត្រួតពិនិត្យមាត់ធ្មេញឲ្យបានទៀងទាត់ជារៀងរាល់ ៦ខែម្តង ហើយសូមប្រើធ្មេញឲ្យចំគោលដៅជៀសវាងយកធ្មេញទៅខាំដបស្រា ឬផ្តាច់អំបោះជាដើម៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: ទន្តបណ្ឌិត អ៊ឹង នរី