តើផ្កាក្រចក កើតឡើងដោយសារអ្វី?
ផ្កាក្រចកគឺជាចំណុចសៗនៅលើក្រចកដៃរបស់អ្នក។ វាឧស្សាហ៍កើតមានឡើងណាស់តែមិនមានបង្ករគ្រោះថ្នាក់នោះទេ។ ជាទូទៅវាកើតឡើងដោយសារកត្តាមួយចំនួនដូចជាការបុកទង្គិចត្រូវអ្វីមួយដោយអ្នកមិនបានចាប់អារម្មណ៍ ឬរបួសជាដើម។ ការបួសស្បែកគល់ក្រចកក៏អាចបង្ករឱ្យមានផ្កាក្រចកផងដែរ នៅពេលដែលក្រចកដុះចេញមកក្រៅ។
ប៉ុន្តែប្រសិនបើអ្នកមានផ្កាក្រចកនៅគ្រប់ម្រាមឬមានច្រើនលើម្រាមតែមួយ នោះវាអាចជាសញ្ញានៃកង្វះជាតិស័ង្កសី, ប្រូតេអ៊ីន, ឬកាល់ស្យូម។ ពេលខ្លះវាក៏ជារោគសញ្ញានៃជំងឺក្រិនថ្លើម (cirrhosis) ប៉ុន្តែវាកម្រជាសញ្ញាដំបូងនៃជំងឺនេះណាស់ ហើយវាច្រើនតែលេចចេញនៅពេលរោគសញ្ញាសំខាន់ៗកើតឡើងរួចហើយ៕
ប្រភព:ស្រង់ពីគេហទំព័រសុខភាព