[Covid-19] កម្ពុជា! មានករណីអ្នកជាសះស្បើយចំនួន ០១នាក់បន្ថែមទៀត
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ខណ:មានករណីជាសះស្បើយចំនួន ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយវីរុសកូវីដ-១៩សរុបមានចំនួន ៣៨៦នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានករណីអ្នកជាសះស្បើយ ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកសះស្បើយវីរុសកូវីដ-១៩សរុបមានចំនួន ៣៨៦នាក់នៃអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៣៩នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៦នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ៣៣នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ១១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០២នាក់
សូមជម្រាបថា អ្នកជាសះស្បើយ ០១នាក់គឺជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។
គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៥៣នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៣៩ករណី ខណ:មានអ្នកជំងឺ ៣៨៦នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល