[វីដេអូ] Ep.28 វិធីសាស្រ្តធម្មជាតិងាយៗ ៨យ៉ាងដើម្បីថែរក្សាសក់ឲ្យលូតលាស់បានល្អ

ការថែរក្សាសក់មិនមែនជារឿងងាយស្រួលប៉ុន្មានទេ ប្រសិនបើអ្នកមិនបានដឹងអំពីរបៀបថែរក្សាសក់របស់អ្នកឲ្យឆាប់ដុះមកស្អាត រឹងមាំ និងការពារពីការជ្រុះរឺដាច់សក់ជាដើម។

 
[វីដេអូ] Ep.28 វិធីសាស្រ្តធម្មជាតិងាយៗ ៨យ៉ាងដើម្បីថែរក្សាសក់ឲ្យលូតលាស់បានល្អ

ដូចនេះយើងសូមចែករំលែកវិធីសាស្រ្តធម្មជាតិទាំងនេះ ដែលផ្តល់អត្ថប្រយោជន៍អាចជួយជំរុញឲ្យសក់ឆាប់លូតលាស់មានដូចជា

  1. ការម៉ាស្សា

ការម៉ាស្សាស្បែកក្បាលអាចជួយជួសជុលសក់ដែលខូច ជួយរំញោចស្បែកក្បាល ធ្វើឲ្យសក់ឆាប់លូតលាស់ និងដុះមកក្រាស់​។ ប្រសិនជាអាចអ្នកគួរអប់សក់ដោយប្រើជាមួយប្រេងសក់និងមួកសំរាប់អប់សក់។ ម្យ៉ាងវិញទៀតការចំណាយពេលម៉ាស្សាស្បែកក្បាលជារៀងរាល់ថ្ងៃក៏អាចជួយអ្នកបំបាត់ភាពតានតឹងនិងជួយបន្ធូរអារម្មណ៍បានផងដែរ។

  1. ប្រទាល​កន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើត្រូវបានគេយកមកប្រើប្រាស់ដើម្បីព្យាបាលការបាត់បង់សក់ជាយូរណាស់មកហើយ ដោយសារតែវាជួយបន្ធូរស្បែកក្បាល កាត់បន្ថយអង្គែ និងជួយឲ្យឫសសក់ឆាប់ដុះ។

អ្នកអាចលាបជែលប្រទាល​កន្ទុយក្រពើសុទ្ធ ឬប្រើប្រាស់សាប៊ូកក់សក់ដែលមានផ្ទុកប្រទាលកន្ទុយក្រពើទៅលើស្បែកក្បាលនិងសក់របស់អ្នកពីរបីដងក្នុងមួយសប្តាហ៍ ។

  1. ប្រេងដូង

ប្រភពដើមពីប្រេងដូងមានផ្ទុកអាស៊ីតខ្លាញ់ដែលជ្រាបចូលទៅខាងក្នុងសក់ ជួយកាត់បន្ថយការបាត់បង់ជាតិប្រូតេអ៊ីនពីសក់ និងព្យាបាលសក់ស្ងួត។ អ្នកអាចប្រើប្រេងដូងបាន ទាំងមុន ឬក្រោយពេលលាងសំអាតសក់។ អ្នកគួរទុកវារយ:ពេល ២ទៅ៣ម៉ោងមុនពេលលាងសំអាត ហើយវាក៏អាស្រ័យទៅលើប្រភេទសក់របស់អ្នកផងដែរ។

  1. ខ្លាញ់ត្រី

ការទទួលទានខ្លាញ់ត្រីអាចជួយពង្រឹងសក់របស់អ្នកឲ្យមានភាពប្រសើរឡើងពីខាងក្នុងព្រោះវាផ្ទុកទៅដោយសារធាតុចិញ្ចឹមនិងប្រូតេអ៊ីន ប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយសក់ជ្រុះ។ លើសពីនេះខ្លាញ់ត្រី ក៏ជួយឱ្យកោសិការបស់អ្នកធ្វើការបានល្អ និងអាចបង្កើនភាពស៊ាំដែលនាំឱ្យមានសុខភាពល្អប្រសើរជាងមុន។

  1. យិនស៊ិន

យិនស៊ិនគឺជាប្រភពដែលអាចជួយជំរុញកំណើនសក់ដោយរំញោចឫសសក់ និងជួសជុលសក់ដែលខូច ហើយ Ginsenosides ក៏ជាសមាសធាតុសកម្មរបស់យិនស៊ិនដែលមានឥទ្ធិពលវិជ្ជមានទៅលើសក់ផងដែរ។

  1. ទឹកខ្ទឹមបារាំង

ទឹកខ្ទឹមបារាំងមានគុណប្រយោជន៍អាចព្យាបាលសក់ឲ្យឆាប់លូតលាស់ ។​ បន្ថែមពីនេះទឹកខ្ទឹមបារាំងក៏ជួយឱ្យឈាមរត់បានស្រួលផងដែរ។

អ្នកអាចលាយខ្ទឹមបារាំងពីរ រឺបីផ្លែហើយកិនយកទឹក បន្ទាប់មកលាបទឹកខ្ទឹមបារាំងទៅលើស្បែកក្បាលនិងសក់របស់អ្នក ហើយទុកចោលយ៉ាងហោចណាស់រយ:ពេល ១៥ នាទី រួចហើយកក់សក់ជាធម្មតា។

  1. ​​​ប្រេងផ្កាកុលាប

ប្រេងផ្កាកុលាប គឺជាប្រេងសំខាន់មួយក្នុងចំណោមប្រេងជាច្រើនទៀត ដែលជួយលើកកម្ពស់កំណើនសក់ថ្មីនិងកាត់បន្ថយការបាត់បង់សក់។ អ្នកគួរលាយប្រេងកុលាប ២រឺ៣ដំណក់ចូលទៅក្នុងសាប៊ូកក់សក់ហើយធ្វើការម៉ាស្សាស្បែកក្បាលមុនពេលលាងសំអាត។ អ្នកអាចធ្វើបែបនេះពីររឺបីដងក្នុងមួយសប្តាហ៍ ។

  1. ក្រូចឆ្មា

អ្នកអាចប្រើទឹកក្រូចឆ្មាស្រស់ឬប្រេងក្រូចឆ្មា ពីព្រោះវាជួយបង្កើនគុណភាពសក់ ថែរក្សាស្បែកក្បាលឲ្យមានសុខភាពល្អ និងជួយជំរុញដ៏ការលូតលាស់របស់សក់។

អ្នកគួរលាបទឹកក្រូចឆ្មារស្រស់ទៅលើស្បែកក្បាលនិងសក់របស់អ្នក ១៥ នាទីមុនពេលកក់សក់។

សូមជម្រាបថា ការព្យាបាលសក់អាចចំណាយពេលពីរទៅបីខែដើម្បីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ហើយវាក៏ជារឿងសំខាន់ណាស់ដែរ ដើម្បីទទួលបានសក់ដែលអ្នកចង់បានតាមបំណងប្រាថ្នា៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រភព: healthline ដោយ: ជា បញ្ញា