ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?

បង្គា ជាសត្វសមុទ្រមួយប្រភេទ ហើយវាត្រូវបានយកមកធ្វើជាអាហារ បានជាច្រើនមុខ ដោយមានរសជាតិឆ្ងាញ់ ញ៉ាំហើយ ចង់ញ៉ាំទៀត។ វាក៏ត្រូវបានយកមកញ៉ាំឆៅផងដែរ មុខម្ហូប “បង្គាកោះកុង” ដែលមាបង្គាឆៅ និងទឹកត្រីបុកហិរខ្លាំង រួមជាមួយបន្លែចម្រុះ។

 
ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?
ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?
ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?
ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?
ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?

 

១. តើញ៉ាំបង្គាឆៅ សុវត្ថិភាពអត់?

ត្បិតតែ​មានប្រជាជន​នៅតាម​បណ្ដាប្រទេស​ជាច្រើន រួមទាំង​ខ្មែរយើង​ផង ញ៉ាំ​បង្គាឆៅ​ក៏ពិតមែន តែបង្គា អាច​មាន​ផ្ទុក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត ដែល​អាច​បណ្ដាល​ឲ្យ​យើង​ពុល ឬកើត​ជំងឺ។ ពពួក​បាក់តេរី និង​វីរុស​គ្រោះថ្នាក់ ដែល​មាន​នៅក្នុង​បង្គា អាច​ងាប់​បាន លុះត្រាតែ​ត្រូវ​ចម្អិន​ក្នុង​សីតុណ្ហភាព​ខ្ពស់។

២. គ្រោះថ្នាក់​នៃ​ការញ៉ាំ​បង្គាឆៅ

បង្គាឆៅ ភាគច្រើន មាន​ផ្ទុកបាត់តេរី ១​ប្រភេទ ហៅថា Vibrio ដោយ​វា​បណ្ដាល​ឲ្យ​យើង​ឈឺ ដូចជា រលាកក្រពះ ឆ្លងមេរោក និ​ងអាសន្នរោគ ជាដើម។ តាមការសិក្សា​លើ​គំរូ​បង្គា ២៩៩​គំរូ ៥៥% មាន​ផ្ទុក​បាក់តេរី Vibrio។ ជាងនេះទៅទៀត ពពួក​បង្គា​ដែលមាន​ផ្ទុក​បាក់តេរី Vibrio មួយ​ចំនួន គឺស៊ាំ​នឹង​ការព្យាបាល​ដោយ​ថ្នាំអង់ទីប៊ីយូទិក។

ជាមួយគ្នានេះ ការញ៉ាំបង្គា​ដែលមាន​ផ្ទុក​បាក់តេរី ក៏បណ្ដាល​ឲ្យ​យើង​ពុលអាហារ​ផងដែរ ដោយមាន​រោគសញ្ញា ដូចជា ក្អួត ឈឺក្រពះ គ្រុនក្តៅ និង​រាក។ ចំណែក​ស្ត្រីពពោះ ក្មេងៗ និង​មនុស្ស​ដែល​មាន​វ័យ​ចាស់ខ្លាំង គួរចៀសវាង​ការញ៉ាំ​បង្គាឆៅ ដោយសារ​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ហើយ​អាច​ប្រឈម​នឹងការឆ្លង​ជំងឺ​ផងដែរ។

 

ប្រភព៖ hellokrupet ដោយ៖ ជា​ បញ្ញា