បើស្រឡាញ់កូនតូចៗ សូមមេត្តាកុំអនុញ្ញាតឱ្យពួកគេ ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក

បច្ចុប្បន្ននេះមនុស្សស្ទើរគ្រប់វ័យទៅហើយ ដែលបានប្រើប្រាស់គ្រឿងអេឡិចត្រូនិច ព្រោះពួកគេកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យា។ ទាំងមនុស្សចាស់ មនុស្សពេញវ័យ និងកូនក្មេង ភាគច្រើនសុទ្ធតែមានទូរស័ព្ទទំនើប (smart phone) កាន់ក្នុងដៃ។

 
បើស្រឡាញ់កូនតូចៗ សូមមេត្តាកុំអនុញ្ញាតឱ្យពួកគេ ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក
បើស្រឡាញ់កូនតូចៗ សូមមេត្តាកុំអនុញ្ញាតឱ្យពួកគេ ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក
បើស្រឡាញ់កូនតូចៗ សូមមេត្តាកុំអនុញ្ញាតឱ្យពួកគេ ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក
បើស្រឡាញ់កូនតូចៗ សូមមេត្តាកុំអនុញ្ញាតឱ្យពួកគេ ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក
បើស្រឡាញ់កូនតូចៗ សូមមេត្តាកុំអនុញ្ញាតឱ្យពួកគេ ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក

 

ឧបករណ៍ទាំងនេះ គេអាចនិយាយបានថា ជាអ្នកធ្វើឱ្យមានបដិវត្តន៍ក្នុងការរស់នៅរបស់មនុស្ស។ បណ្តាញបច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្តូរពិភពលោកឱ្យក្លាយជាពិភពមួយដ៏អស្ចារ្យប្រកបដោយភាពរីកចម្រើន និងស្រស់បំព្រង ក៏ប៉ុន្តែសម្ភារៈទំនើបទាំងនេះក៏បាននាំមកនូវគុណវិបត្តិច្រើនដែរចំពោះ អ្នកប្រើប្រាស់ បើប្រើវាមិនត្រឹមត្រូវ។

ការជជែកពិភាក្សាប្រកបដោយភាពរស់រវើក និងអ៊ូអរ បានប្រែក្លាយជាស្ងាត់ជ្រងំ ព្រោះមនុស្សគ្រប់គ្នាលែងនៅក្នុងភពជាមួយគ្នា មានន័យថាលែង សូវមានភាពស្និតស្នាលនឹងគ្នា។ 

ថ្វីត្បិតតែខ្លួនមនុស្សនៅជិតគ្នា ឬជុំគ្នាក្តី តែអាម្មរណ៍ ខួរក្បាល និង បេះដូងបានស្ថិរនៅ ពិភពទីទៃពីគ្នាទៅហើយ ពោលគឺសឹងតែគ្រប់គ្នាស្ថិតក្នុងពិភពបច្ចេកវិទ្យាទៅហើយ។

នៅក្នុងគ្រួសារ ទោះបីឪពុកម្តាយនៅជុំគ្នាជាមួយកូនៗក៏ដោយ តែគេសង្កេត ឃើញថា កូនៗមិនសូវមានទំនាក់ទំនងច្រើនជាមួយឪពុកម្តាយ ឬក្រុមគ្រួសារនោះទេ ប៉ុន្តែអ្វីដែលគេរវល់ច្រើនបំផុតនោះគឺទូរស័ព្ទដៃស្មាតហ្វូនក្នុងដៃទៅវិញ។

គេហទំព័រដ៏ល្បីមួយរបស់អង់គ្លេស Telegraph បានចេញអត្ថបទមួយដែលមានចំណងជើងថា «ស្មាតហ្វូនកំពុងធ្វើឱ្យកូនឈឺចាប់ តែអ្នកដែលត្រូវបន្ទោសគឺជា ឪពុកម្តាយមិនល្អ»។ ក្នុងអត្ថបទនោះអ្នកនិពន្ធបានបញ្ជាក់ពីកំហុសជាច្រើនរបស់អាណាព្យាបាលលើពិភពលោកដែលបណ្តោយឱ្យកូនៗលេងស្មាតហ្វូន ដែលមិនបានគិតពីផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយធ្វើឱ្យអាណាព្យាបាលស្តាយក្រោយ។យើងអាចសាកគិតមើលថា ប្រសិនបណ្តោយឱ្យកូនលេងស្មាតហ្វូន ដើម្បីសល់ពេលរកស៊ី សល់ពេលធ្វើការងារ និងសល់ពេលសម្រាប់ខ្លួនឯង ដោយមិនគិតពីផលប៉ះពាល់នោះ តើវានឹងហុចផលចំណេញ ឬខាតកម្រិតណាសម្រាប់អាណាព្យាបាល។ 

ការលេងស្មាតហ្វូនអាចធ្វើឱ្យក្មេងឆ្លាតជាងមុនក៏ពិតមែន តែការបណ្តោយឱ្យក្មេងៗលេងច្រើនជ្រុល នឹងធ្វើឱ្យពួកគេក្លាយជាមនុស្សមានអាម្មរណ៍មិនល្អ ខួរក្បាលមានបញ្ហា ឆាប់ខឹង ក្លាយជាមនុស្ស អសកម្ម និងមិនសូវស្និតស្នាលជាមួយអាណាព្យាបាល។

ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាល ត្រូវគ្រប់គ្រងពេលវេលាឱ្យបានច្បាស់លាស់ក្នុងការផ្តល់ ស្មាតហ្វូន ឱ្យកូនៗលេង  ត្រូវបង្កបរិយាកាលសម្រាប់កូនៗឱ្យមានចំណង ភាពស្និទ្ធស្នាលជាមួយមិត្តភក្តិ របស់គេតាមរយៈការរៀបចំឱ្យមាន ក្លឹបសិក្សានៅផ្ទះ ឬលេងល្បែងកំសាន្តផ្សេងៗ និងចំណាយពេលឱ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយកូនៗ៕

 

ប្រភព៖ wmc  ដោយ៖ ជា​ បញ្ញា