[វីដេអូ] Ep.23 # វិធីសាស្រ្តងាយៗ ៦យ៉ាងសម្រាប់ថែរក្សាស្បែកឲ្យមានសុខភាពល្អ
អំឡុងពេលដែលមានវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ អ្នកខ្លះត្រូវទៅធ្វើការនៅក្រុមហ៊ុន រីឯអ្នកខ្លះទៀតអាចសំរាក និងធ្វើការពីផ្ទះ ឆ្លៀតពេលនៃការសំរាកធ្វើការពីផ្ទះអ្នកក៍ឆ្លៀតបង្កើតទម្លាប់ថែរក្សាស្បែកឲ្យមានសុខភាពល្អជាប្រចាំបានដែរ។
ដូចនេះយើងសូមចែករំលែកវិធីងាយៗមួយចំនួនដល់អ្នកអំឡុងពេលនៅផ្ទះដូចជា:
១ ប្រើខ្នើយទន់ៗ
តើការប្រើខ្នើយទន់អាចជួយស្បែករបស់អ្នកបានទេ?
ការប្រើខ្នើយទន់អាចជួយស្បែកអ្នក ប៉ុន្តែអាស្រ័យទៅលើទីតាំងនៃការគេងរបស់អ្នក។ការប្រើខ្នើយទន់មានអត្ថប្រយោជន៍អាចជួយការពារស្នាមជ្រាវជ្រួញនៅពេលដែលអ្នកដេកផ្កាប់ឬដេកផ្អៀងខ្លួនទៅមួយចំហៀងទៀត។
នៅពេលផ្នែកម្ខាងនៃមុខ គេងរយៈពេលប្រាំបីម៉ោងនៅពេលយប់នោះស្បែកនិងងាយវិវត្តទៅជាស្នាមជ្រួញជាងផ្នែកម្ខាងទៀត។សូមប្រាកដថាខ្នើយរបស់អ្នកគេងស្អាត ហើយសូមបោកស្រោមខ្នើយម្តងក្នុងមួយសប្តាហ៍និងខ្នើយម្តងក្នុងមួយខែ សម្រាប់ស្បែកដែលងាយអាល្លែកហ្ស៊ី ។
២ គេងគ្រប់គ្រាន់
ការចូលគេងនៅពេលយប់ស្កប់ស្កល់មិនត្រឹមតែធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះ ថែមទាំងផ្តល់អត្ថប្រយោជន៍ទៅដល់ស្បែករបស់អ្នកទៀតផង។
ការគេងមិនគ្រប់គ្រាន់និងបង្ហាញលើផ្ទៃមុខដែលបណ្តាលឱ្យត្របកភ្នែកហើម មានរង្វង់ខ្មៅ ស្បែកស្លេកមានស្នាមជ្រីវជ្រួញនិងស្បែកស្រអាប់ជាដើម។ដូចគ្នានឹងរាងកាយត្រូវការសំរាក ចំណែកឯស្បែកក៏ត្រូវការសំរាកផងដែរ។
ការគេងលក់ស្កប់ស្កល់ឲ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយភាពចាស់ បើធៀបទៅអ្នកដែលគេងមិបានគ្រប់គ្រាន់។
៣ ញុំាអាហារដែលមានសុខភាពល្អ
សារធាតុចិញ្ចឹមមួយចំនួនបានមកពីអាហារក៏អាចជួយលើកកម្ពស់ស្បែកឲ្យមានសុខភាពល្អ ដូចជាអាស៊ីតខ្លាញ់វីតាមីនសេ និងប្រូសេស្តេរ៉ូ ជាដើម។
អាស៊ីតខ្លាញ់សំខាន់ៗដូចជាអូមេហ្គា ៣ និងអូមេហ្គា ៦ ជាគ្រឹះនៃកោសិកាស្បែកធ្វើឲ្យមានសុខភាពល្អ។
ខ្លាញ់ទាំងនេះជួយផលិតរបាំងប្រេងធម្មជាតិរបស់ស្បែកដែលជាមូលដ្ឋានគ្រឹះក្នុងការថែរក្សាស្បែកឱ្យមើលទៅក្មេងជាងវ័យនិងមានសំណើម។
៤ ប្រើផលិតផលបំប៉ន
ការងាកមកប្រើថ្នាំបំប៉នបន្ថែមសម្រាប់ស្បែកក៍អាចជួយទប់ស្កាត់ស្បែកជ្រាវជ្រួញបានផងដែរ ពីព្រោះថ្នាំបំប៉នផ្តល់នូវប្រភពវីតាមីនសំខាន់ៗដែលត្រូវបានផ្សារភ្ជាប់ជាមួយស្បែក។ការញុំាវីតាមីន Eជារៀងរាល់ថ្ងៃក៏អាចជួយឲ្យស្បែកស្រស់ស្អាត និងមានសុខភាពល្អ។
អាហារបំប៉នដែលមានវីតាមីន E ជាសារធាតុចិញ្ចឹមមួយយ៉ាងសំខាន់ដែលខ្លួនប្រាណយើងត្រូវការមិនអាចខ្វះបាន។ វីតាមីន E ជួយការពារការសិករិចរិលចំពោះស្បែកដែលប្រឈមនឹងភាពចាស់ ឬស្រអាប់។
៥ ទៀនប្រេងក្រអូប
ការប្រើទៀនប្រេងមានក្លិនក្រអូបស្រាលៗ ក៍អាចជួយបំបាត់ភាពតានតឹងបានផងដែរ មានន័យថានៅពេលដែលអ្នកមានអារម្មណ៍មិនល្អ គិតច្រើន មានអារម្មណ៍ធុញថប់ នឹងធ្វើឲ្យរាងកាយរបស់អ្នកឆាប់ទ្រុឌទ្រោម និងឆាប់ចាស់។
នៅពេលដែលអ្នក Stress ធ្វើឲ្យសុខភាព រូបរាង និងស្បែកបញ្ចេញអរម៉ូន cortisol កាន់តែច្រើនជាហេតុធ្វើឲ្យមានកាផលិតប្រេងកាន់តែច្រើនធ្វើឱ្យងាយនឹងកើតមុននិងបញ្ហាផ្សេងៗទៀត។
ដូចនេះទានដែលមានក្លិនក្រអូបស្រាលៗក៏អាចជួយកាត់បន្ថយការថប់អារម្មណ៍ និងធ្វើឲ្យមាន អារម្មណ៍ស្រស់ស្រាយបានផងដែរ។
៦ ញុំាទឹកជាប្រចាំ
ការញុំាទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ ផ្តល់សារ:សំខាន់ចំពោះសរីរាង្គស្បែកដែលត្រូវការជាតិទឹកយកមកបំពេញបន្ថែមនិងការពារភាពចាស់ជ្រីវជ្រួញ។
ដូច្នេះការញុំាដឹកមួយកែវជារៀងរាល់ព្រឹកក្រោកពីដំណេកក៏ជាទំលាប់មួយដ៏ល្អផងដែរ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: everydayhealth ដោយ: ជា បញ្ញា