មនុស្សរាប់ពាន់នាក់តវ៉ានៅក្នុងរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា ដើម្បីរំលឹកខួប ៣ ឆ្នាំនៃការផ្ទុះឡើងនូវអំពើហិង្សាពូជសាសន៍ដ៏រ៉ាំរ៉ៃ

ប្រជាជនឥណ្ឌារាប់ពាន់នាក់នៅក្នុងរដ្ឋ Manipur បានជួបជុំគ្នាទាំងក្ដីក្តុកក្តួល ដើម្បីរំលឹកខួប ៣ ឆ្នាំនៃកុបកម្ម និងជម្លោះជាតិសាសន៍ដ៏សាហាវ ដែលបានបំបែកបំបាក់សហគមន៍ និងបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងជ្រៅ។

 
មនុស្សរាប់ពាន់នាក់តវ៉ានៅក្នុងរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា ដើម្បីរំលឹកខួប ៣ ឆ្នាំនៃការផ្ទុះឡើងនូវអំពើហិង្សាពូជសាសន៍ដ៏រ៉ាំរ៉ៃ

យោងតាមរបាយការណ៍វីដេអូពី Al Jazeera កាលពីម្សិលមិញ ក្រុមអ្នកតវ៉ា និងសមាជិកគ្រួសារជនរងគ្រោះបានហែក្បួន និងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធយ៉ាងស្ងប់ស្ងាត់ ដើម្បីរំលឹកដល់ជីវិតមនុស្សរាប់រយនាក់ដែលបានបាត់បង់ជីវិត ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីខែឧសភា ឆ្នាំ ២០២៣។
សូមរំលឹកថា ជម្លោះនេះបានកើតឡើងរវាងក្រុមសហគមន៍ភាគច្រើន Meitei (ម៉ីតី) និងក្រុមជនជាតិភាគតិច Kuki (គូគី) ដែលបានបណ្តាលឱ្យមនុស្សជាង ២០០ នាក់ស្លាប់ និងរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែង ក្លាយជាជនភៀសខ្លួនក្នុងស្រុក។ រហូតមកដល់ថ្ងៃនេះ ទោះបីជាស្ថានភាពហិង្សាហាក់មានការថយចុះ ប៉ុន្តែរដ្ឋ Manipur នៅតែស្ថិតក្នុងស្ថានភាពបែកបាក់គ្នា ដោយមាន "តំបន់ទ្រនាប់" យោធាខណ្ឌចែករវាងសហគមន៍ទាំងពីរ។
នៅក្នុងការជួបជុំខួប ៣ ឆ្នាំនេះ មេដឹកនាំសហគមន៍ និងអង្គការសិទ្ធិមនុស្សបានរិះគន់រដ្ឋាភិបាលកណ្តាលរបស់លោក នាយករដ្ឋមន្ត្រី Narendra Modi ថាបានបរាជ័យក្នុងការស្វែងរកដំណោះស្រាយនយោបាយយូរអង្វែង និងការនាំយកយុត្តិធម៌ជូនដល់ជនរងគ្រោះ។ ពួកគេបានអំពាវនាវឱ្យមានការផ្សះផ្សាជាតិពិតប្រាកដ និងការធានាសន្តិសុខ ដើម្បីឱ្យអ្នកដែលបាត់បង់ផ្ទះសម្បែងអាចត្រឡប់ទៅរស់នៅដោយសុវត្ថិភាពវិញ៕

Ethnic violence in India's Manipur escalates, six killed | Reuters

ប្រភព​​៖ Aljazeera