[វីដេអូ] Ep.178 ប្រធានបទ៖ ជំងឺដំបៅក្រពះ
មេរោគក្រពះបង្កឡើងដោយសារមេរោគរស់នៅក្នុងមជ្ឈដ្ឋានអាស៊ីតដែលអាចបង្កទៅជាដំបៅក្រពះ និងអាចឈានទៅដល់មហារីកក្រពះ។
រោគសញ្ញា
- ចុកឆ្អល់ (មុន ឬក្រោយបាយ)
- ក្តៅ ឬភើរ
- ក្អួត
- ស្លេកស្លាំង
- ស្រកទម្ងន់
មូលហេតុចម្បងនៃការកើតជំងឺដំបៅក្រពះ គឺបណ្តាលមកពីក្រពះមានមេរោគ ការទទួលទានស្រា និងការប្រើប្រាស់ថ្នាំផ្សេងៗ។
ការធ្វើរោគវិនិច្ឆ័យ
ចំពោះការធ្វើរោគវិនិច្ឆ័យ គឺគ្រូពេទ្យនឹងសួរនាំអំពីអាការរបស់អ្នកជំងឺមានដូចជា ការទទួលអាហារថាតើមានអាការឆ្អល់ អួល ឬមានបញ្ហាស្រ្តេសឬទេ? ការសំរាកបានគ្រប់គ្រាន់ដែរឬទេ? របៀបរស់នៅ ឬប្រវត្តិក្រុមគ្រួសារជាដើម។
ការព្យាបាល
ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាពអ្នកជំងឺគួរប្រឹក្សាឬព្យាបាលជាមួយគ្រូពេទ្យជំនាញ ជៀសវាងការប្រើប្រាស់ថ្នាំទិញតាមឱសថាគ្មានវិជ្ជបញ្ជា ចំណែកការរស់នៅនិងរបបអាហារត្រូវស្អាតមានអនាម័យ។
វិធីសាស្រ្តបង្ការ
- រស់នៅស្អាត
- ពិសារទឹកឲ្យបានគ្រប់គ្រាន់
- គេងឲ្យបានគ្រាប់គ្រាន់
- ទទួលអាហារឲ្យទៀងពេលវេលា
- កាត់បន្ថយស្រ្តេស
- ការហាត់ប្រាណ
- ស្វែងរកការពិគ្រោះប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ