[វីដេអូ] Ep. 145 ប្រធានបទ៖ ជំងឺកូនកណ្តុរក្នុងពោះវៀន

ជំងឺកូនកណ្តុរក្នុងពោះវៀន គឺជាជំងឺមួយដែលបណ្តាលមកពីការរលាកនៃកូនកណ្តុរនៅក្នុងពោះវៀន។

 
[វីដេអូ] Ep. 145 ប្រធានបទ៖ ជំងឺកូនកណ្តុរក្នុងពោះវៀន

មូលហេតុដែលធ្វើឲ្យមានបញ្ហា កើតរលាកកូនកណ្តុរនៅពោះវៀនគឺដោយសារតែមេរោគមួយចំនួន ភាគពពួកវីរុស បាក់តេរី ផ្សិត មិនត្រឹមតែប៉ុណ្ណឹងនោះទេ ពពួកមេរោគរបេងក៏អាចធ្វើអោយមានបញ្ហារលាកកូនកណ្តុរក្នុងពោះវៀនផងដែរ ។

រោគសញ្ញាដែលអាចសម្គាល់បានថាកើតមាននូវជំងឺកូនកណ្តុរក្នុងពោះវៀននេះគឺមានអាការៈឈឺពោះ  តែមិនអាចនិយាយមួយរយភាគរយបានថាជាជំងឺនេះទាំងអស់នោះទេ​ អញ្ចឹងហើយអាចមានមូលផ្សេងទៀត។ តែដោយលែកការចុកពោះឬឈឺពោះដោយសារការមានកូនកណ្តុរក្នុងពោះវៀននេះ មានរោគសញ្ញាឈឺពោះ​​ឈឺបាត់ៗឈឺតែមួយឆាវៗនោះទេ ក្តៅខ្លួន ពេលខ្លះក្អួតខ្លាំង អាចនាំឲ្យក្មេងមិនសូវញុំា និងហើមពោះទៀតផង។

បន្ទាប់ពីការលិចចេញនូវរោគសញ្ញាមួយចំនួនហើយ​​ ការធ្វើវិនិច្ឆ័យបន្តទៀតគឺធ្វើការឆ្លុះអេកូពោះ ដោយសារការអេកូអាចបញ្ជាក់បានច្បាស់ៗតែម្ដងថាមានជំងឺកូនកណ្តុរក្នុងពោះវៀន ។

​​ជំងឺកូនកណ្តុរក្នុងពោះវៀននេះអាចព្យាបាលជាសះស្បើយប៉ុន្តែគ្រាន់តែប្រើរយៈពេលយូរបន្តិច ​ប្រើប្រាស់ថ្នាំតាមវេជ្ជវិទ្យាឲ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ជាមួយការរស់នៅស្អាត ហូបស្អាត ដើម្បីទទួលបាននូវសុខភាពល្អ៕

សូមទស្សនាវីដេអូខាងក្រោម៖