[វីដេអូ] Ep. 149 ប្រធានបទ៖ ជំងឺស្លេកស្លាំង និងកង្វះជាតិដែកលើកុមារ

ជាទូទៅបើនិយាយពីជំងឺស្លេកស្លាំងលើកុមារមានន័យថា ការបាត់បង់គ្រាប់ឈាមក្រហមឬខ្វះជាតិដែកដែលបណ្តាលឲ្យក្មេងមានភាពស្លេកស្លាំង។

 
[វីដេអូ] Ep. 149 ប្រធានបទ៖ ជំងឺស្លេកស្លាំង និងកង្វះជាតិដែកលើកុមារ

២ តើមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យក្មេងកើតមាននៅជំងឺស្លេកស្លាំង?
ចំពោះមូលហេតុធំៗមាន ៣ គឺ៖
+ ស្លេកស្លាំងខ្វះគ្រាប់ឈាមក្រហម៖ ដោយសារតែការផលិតគ្រាប់ឈាមក្រហមខ្វះខាត អញ្ចឹងហើយការផលិតគ្រាប់ឈាមក្រហមនឹងអត់អាចបង្កើតគ្រាប់ឈាមកក្រហមបាន មូលហេតុគឺបណ្តាលមកពីខ្វះជីវជាតិ ខ្វះសារជាតិរ៉ែ ជាតិដែក វីតាមីនមួយចំនួនទៀត។
+ គ្រាប់ឈាមបែកមុនកំណត់៖ ព្រោះគ្រាប់ឈាមមនុស្សយើងជាទូទៅគឺមានអាយុ១២០ថ្ងៃ បន្ទាប់មកគឺគ្រាប់ឈាមរបស់យើងបែកហើយ ក៏ប៉ុន្តែមានជំងឺមួយចំនួនគឺធ្វើឲ្យគ្រាប់បែកមុនកំណត់ មុនអាយុ១២០ថ្ងៃ អញ្ចឹងហើយធ្វើអោយខ្វះគ្រាប់ឈាមធ្វើឲ្យស្លេកដូចគ្នា។
+ បាត់បង់គ្រាប់ឈាម : ក្នុងករណីហូរឈាមតិចៗតាមក្រពះរុំាំរ៉ៃយូរហើយក៏បណ្តាលឲ្យស្លេកស្លាំងដែលបាត់បង់គ្រាប់ឈាមឬមានជំងឺដោយសារធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ដែលអាចបាត់បង់គ្រាប់ឈាមលឿនផងដែរ។
៣ តើមានរោគសញ្ញាអ្វីខ្លះដែលបង្ហាញឲ្យដឹងថាកំពុងកើតមាននៅជំងឺស្លេកស្លាំង?
រោគសញ្ញាគឺមានច្រើនដូចជា៖
-  មានប្រែពណ៌នៅលើស្បែក
-  ត្របកភ្នែកមានពណ៌ស
-  ជីបចរដើរញាប់
-  អណ្តាតរាងឡើងធំ
  ៤ តើមានផលប៉ះពាល់អ្វីខ្លះ?
ផលប៉ះពាល់មាន៣ កម្រិតគឺ៖
-  ខ្សោយបញ្ញា
-  ប្រព័ន្ធភាពសុំាំការពារខ្លួនថយចុះ
-  រាង្គកាយរបសើកុមារ
ដើម្បីការពារឬបង្ការកុំអោយកើតមាននៅជំងឺស្លេកស្លាំងនេះជាដំបូងឪពុកម្តាយត្រូវយល់ដឹងនឹងថែទាំសុខភាពកូនៗឲ្យបានល្អត្រូវជ្រើសរើសអាហារដែលមានជីវជាតិ ឬ ជាតិដែកគ្រប់គ្រាន់ហើយអាហារដែលមានជាតិដែកច្រើនជាងគេគឺ សាច់ក្រហម(សាច់ជ្រូក សាច់មាន់ សាច់គោ)បន្ទាប់មានបន្លែបៃតង សណ្តែក ស្រូវសាឡី ស៊ុត ក្រូចដែលជាពពួកវីតាមីន C ដើម្បីពោះវៀនក្មេងងាយស្រូបជាតិដែកបានច្រើនផងដែរ៕

អត្ថបទ៖ SREY.NOCH

សូមទស្សនាវីអូខាងក្រោម៖