[វីដេអូ] Ep.26 #ប្រធានបទ: ព្យាបាលដោយចលនា

ការព្យាបាលដោយចលនាគឺជាការព្យាបាលបំបាត់ការឈឺចាប់សម្របសម្រួលនិងស្ដារឡើងវិញនៅនិតិសម្បទានិងមុខងារដែរចុះថយ តាមបច្ចេកទេសរបស់អ្នកព្យាបាលចលនាមានដូចជា ​កាព្យាបាលដោយដៃ ព្យាបាលដោយចរន្ដអគ្គីសនី​ ព្យាបាលដោយកម្ដៅ ការស្អំត្រជាក់​ និងកាព្យាបាលដោយលំហាត់ប្រាណ ​។ សូមជម្រាបថា ចំពោះការព្យាបាលដោយចលនាគឺមិនមិនប្រើប្រាស់ឱសថទេ។

 
[វីដេអូ] Ep.26 #ប្រធានបទ: ព្យាបាលដោយចលនា
[វីដេអូ] Ep.26 #ប្រធានបទ: ព្យាបាលដោយចលនា
[វីដេអូ] Ep.26 #ប្រធានបទ: ព្យាបាលដោយចលនា
[វីដេអូ] Ep.26 #ប្រធានបទ: ព្យាបាលដោយចលនា

 

 រោគសញ្ញា 

អ្នកមានបញ្ហាសុខភាពដោយការព្យាបាលចលនាអាចជួយព្យាបាលបានមានដូចជា ពិការមួយជំហៀងខ្លួន ក្មេងដែរពិការខួរក្បាលពីកំណើត​ ការក្រិចថ្លោះ រឹងគាំងសន្លាក់ឆ្អឹងក្រោយកាវះកាត់ កំហូចឆ្អឹងពីកំណើត ក្មេងដែលកើតមកវៀចកពិកំណើត រឺ​ ជើងខ្វេរ និងអ្នកមានបញ្ហាផ្លូវដង្ហើមជាដើម។ 

កត្តាប្រឈម 

ចំពោះអ្នកដែលប្រឈមខ្ពស់និងការព្យាបាលដោយចលនាគឹកើតទៅលើ អ្នកដែលធ្វើការនៅក្នុង​ office ទាក់ទងនឹងឥរិយាបទ​ ឬស្ថានភាពនៃការអង្គុយមិនសមស្របឬមិនត្រឹមត្រូវក៏អាចធ្វើឲ្យសាច់ដុំជាលិការនៅជុំវិញ សន្លាក់ឆ្អឹងចុះខ្សោយនិងមានការឈឺចាប់បានផងដែរ ។

​អ្នកដែលមានបញ្ហាជំងឺលើសឈាមក៏អាចប្រឈមនឹងការចុះខ្សោយមួយចំហៀងខ្លួនបានផងដែរ។

ជាពិសេសការហាត់ប្រាណដែរមិនបានត្រៀមខ្លួន ឬសមមុនពេលហាត់ប្រាណ ក៏អាចប្រឈមនិងបញ្ហាច្រើនបានផងដែរ។

ការព្យាបាល 

ចំពោះការព្យាបាលដោយចលនា គឺមិនប្រើឱសថដើម្បីព្យាបាលនោះទេ ក៏ប៉ុន្តែ អ្នកក៏អាចប្រើប្រាស់ថ្នាំលាបរឹតពីខាងក្រៅបានផងដែរ ដើម្បីអាចជួយកាត់បន្ថយការពិការភាព និងការឈឺចាប់។

 

​​ សារដែលមានសារ:ប្រយោជន៍

សូ​មជម្រាបថា បច្ចុប្បន្ននេះប្រជាជនយើងមានការយល់ដឹងអំពីការព្យាបាលដោយចលនានៅមានកម្រិតនៅឡើយទេ ដូចនេះប្រសិនជាបងប្អូនប្រជាពលរដ្ឋមានបញ្ហារោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អុនស្វែងរកការព្យាបាលដោយចលនា​នៅក្នុងសហគមន៍របស់បងប្អូន ឬរឺកន្លែងណាដែរមានទទួលការព្យាបាលចលនានេះ ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖