[វីដេអូ] Ep 80 ប្រធានបទ៖ ក្រួសក្នុងផ្លូវទឹកប្រម៉ាត់
ក្រួសក្នុងផ្លូវទឹកប្រម៉ាត់មានន័យថា មានការកកើតជាដុំរឹងទៅតាមផ្លូវទឹកប្រម៉ាត់របស់យើងដែលរាប់តាំងពីរផ្លូវទឹកប្រម៉ាត់នៅក្នុងថ្លើម ថង់ទឹកប្រម៉ាត់ចាក់ចុះមកខាងក្រោមដល់លំពែងហើយពោះវៀនគេហៅថាផ្លូវទឹកប្រម៉ាត់ធំ បើមានការកកើតនៅកន្លែងណាមួយដែលបានរៀបរាប់ក៏គេហៅថា ក្រួសក្នុងផ្លូវទឹកប្រម៉ាត់។
+រោគសញ្ញា
មិនគ្រប់អ្នកជំងឺទាំងអស់ដែលមានគ្រួសសុទ្ធតែមានរោគសញ្ញាទេ ប៉ុន្តែបើសិនជាមានរោគសញ្ញាវាអាចទៅតាមទីតាំងរបស់វា បើសិននៅក្នុងថង់ទឹកប្រម៉ាត់អាចបង្កទៅជារលាករោគសញ្ញារបស់វាចុកនៅផ្នែកខាងស្ដាំនៃឆ្អឹងជំនីខាងក្រោម។
+កត្តាបង្ក
មូលហេតុដែលបង្កឲ្យមានក្រួសក្នុងផ្លូវទឹកប្រម៉ាត់ដោយសារតែយើងលើសជាតិខ្លាញ់។
+កត្តាប្រឈម
នៅពេលដែលអ្នកជំងឺមួយគាត់មានក្រួសរឿងប្រឈមទីមួយបើសិនជាក្រួសនៅក្នុងទឹកប្រម៉ាត់គាត់ប្រឈមនឹងការរលាកថង់ទឹកប្រម៉ាត់។ទីពីរក្រួសនឹងអាចធ្លាក់ចុះទៅខាងក្រោមធ្វើឲ្យស្ទះ ហើយធម្មតាទឹកប្រម៉ាត់របស់យើងមកពីថ្លើម។
+វិធីព្យាបាល
វិធីព្យាបាលគឺធ្វើការវះកាត់ បើសិនជាក្រួសវានៅក្នុងថង់ទឹកប្រម៉ាត់ គឺយើងធ្វើការវះចោះឬក៏វះបើក។តែជាទូទៅជម្រើសដែលល្អគឺធ្វើការវះចោះ ស្នាមរបួសវាតិចការឈឺចាប់តិច រយះពេលសម្រាកក៏មានរយះពេលខ្លី។
+វិធីសាស្ត្រការពារ
វិធីសាស្ត្រការពារគឺធ្វើមិចកុំឲ្យឡើងគីឡូ ព្រោះបានដឹងហើយថាមូលហេតុធំបំផុតគឺដោយសារយើងលើសជាតិខ្លាញ់នៅក្នុងឈាម។អញ្ចឹងហើយដើម្បីការពារកុំអោយកើតមានក្រួសអ្នកត្រូវជ្រើសរើសរបប អាហារមិនសូវសម្បូរទៅដោយជាតិខ្លាញ់ កុំពិសារស្រា ហើយត្រូវហូបបន្លែផ្លែឈើ ទឹកឲ្យបានច្រើន និងព្យាយាមលេងកីឡាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖