[វីដេអូ] Ep.24 # ប្រធានបទ៖ ជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹងគឺជាការថយចុះនៃម៉ាសរបស់ឆ្អឹងឬរចនាសម្ពន្ធ័របស់ឆ្អឹង។ ឆ្អឹងផ្សំឡើងពីជាតិ កាល់ស្យូម ជាតិរ៉ែដ៏ទៃទៀត និងប្រូតេអ៊ីន នៅពេលដែលកំហាប់ឬសមាសធាតុរបស់ឆ្អឹងមានការថយចុះនោះហៅថា ជំងឺពុកឆ្អឹង។
រោគសញ្ញា
នៅដំណាក់កាលដំបូងមិនសូវស្តែងចេញជារោគសញ្ញាទេ គាត់អាចលេចចេញអាការ:ដូចជា ចុកចាប់តាមឆ្អឹងកោងខ្នង ឬឈឺចាប់អវយវ:ប៉ុន្តែអ្នកជំងឺមិនសូវចាប់អារម្មណ៍ទេ។ គឺគិតចាបប់តាំងពីវ័យចំណាស់ ជាពិសេសកើតទៅលើស្រ្តីគិតចាប់ពីវ័យអស់អស់រដូវទៅ ហើយអាត្រាដែលកើតមានជំងឺពុកឆ្អឹងគឺស្រ្តីកើតច្រើនជាងបុរស។
កត្តាប្រឈម កើតនៅវ័យចំណាស់ ស្រ្តីដែលអស់រដូវ ការមានជាប់ខ្សែស្រឡាយអ្នកជំងឺពុកឆ្អឹង ។ បន្ទាប់មកទៀតអ្នកដែលប្រឈមទៅនឹងជំងឺនេះគឺជាអ្នកដែលមិនសូវទទួលទានអាហារដែលសំបូរជាតិកាល់ស្យូម ខ្វះអាហារូបត្ថម្ភ កត្តាមួយទៀតគឺមានជំងឺភាគច្រើនបណ្តាលមកពីកត្តាអ័រម៉ូន ។ បន្ទាប់មកកើតមានជំងឺមួយចំនួនទៀតភាគច្រើនកើតមកពីបញ្ហាអ័រម៉ូន ដូចជា ជំងឺលើសអ័រម៉ូនទីរ៉ូអ៊ីត អ្នកដែលមានការថយចុះអ័រម៉ូនភេទ ជំងឺខ្សោយតម្រង់នោមរុំារ៉ៃ ។លើសពីនេះទៅទៀតកើតមានទៅលើការរស់នៅប្រចាំថ្ងៃទៅលើអ្នកដែលមិនសូវបញ្ចេញពលកម្ម ការទទួលទានបារី ឬស្រា ច្រើនលើសលប់ ។
ការព្យាបាល
-ការធ្វើរោគវិនិច្ឆ័យអំពីស្ថានភាពរបស់អ្នកជំងឺជាមុនសិន ថាតើមានជំងឺពុកឆ្អឹងឬទេ? ដើម្បីធ្វើរោគវិនិច្ឆ័យគឺគេវាស់កំហាប់ឆ្អឹងនៅនឹងកែងជើងឬម៉ាស៊ីនឌិកសាកស្កេន (វាស់កំហាប់ឆ្អឹងនៅនឹង៣កន្លែងឬច្រើនពីនោះ អាចវាស់ឆ្អឹងកងខ្នង កំហាប់ឆ្អឹងក្បាលត្រគាកឆ្វេងឬស្តាំ) និងការវាស់កំហាប់ឆ្អឹងនៅនឹងកដៃ។
បន្ទាប់ពីវាស់ហើយគ្រូពេទ្យនឹងប្រឹក្សាថាតើអ្នកជំងឺគួរធ្វើបែបណា?
ចំពោះការព្យាបាលគឺចាប់ផ្តើមពីការរស់នៅសិនគឺតំរូវឲ្យអ្នកជំងឺទទួលទានអាហារដែលសំបូរជាតិកាល់ស្យូម ភាគច្រើនមាននៅក្នុងទឹកដោះគោ ឬចំណីអាហារផ្សេងទៀតដែលធ្វើអំពីទឹកដោះគោ មានដូចជា យ៉ាអួរ។ទាំងអស់នេះគួរពិសារឲ្យបានច្រើនដើម្បីបង្កើនបរិមាណនៅក្នុងឆ្អឹង។លើសពីនេះគ្រូពេទ្យមានឱសថសំរាប់ជួយអាចជា ឱសថគ្រាប់ និងការវិវឌ្ឍនៃឱសថចាក់ ប៉ុន្តែលោកអ្នកត្រូវប្រឹក្សាជាមុន ជាមួយគ្រូពេទ្យជំនាញរបស់លោកអ្នក។
របៀបក្នុងការបង្ការ
ការកាត់បន្ថយកុំឲ្យមានជំងឺពុកឆ្អឹងនេះ គឺគួរហាត់ប្រាណជាប្រចាំ ត្រូវទទួលទានចំណីអាហារដែលសំបូរជាតិកាល់ស្យូម ដូចជាទឹកដោះគោ ឬយ៉ាអួរជាដើម។មួយវិញទៀតនៅពេលដែលដល់វ័យ ជាពិសេសស្រ្តីដែលអស់រដូវគួរប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការពិនិត្យ ស្រាវជ្រាវ អំពីជំងឺពុកឆ្អឹង។
វិធីសាស្រ្តក្នុងការថែទាំ
សូមបញ្ជាក់ថាជំងឺពុកឆ្អឹងមិនមែនជាជំងឺឆ្លងនោះទេ ។ គួរហាត់ប្រាណ ធ្វើចលនានៅក្នុងការរស់នៅជាប្រចាំ ញុំាអាហារដែលសំបូរទៅដោយជាតិកាល់ស្យូម ។ជំងឺពុកឆ្អឹងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ប៉ុន្តែធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅ ដូចជាការធ្វើចលនា ។
សារដ៏មានសារ:ប្រយោជន៍
ចំពោះជំងឺនេះមិនបានបង្ករោគសញ្ញាធ្ងន់ធ្ងរទេ ប៉ុន្តែចំពោះស្រ្តីដែលអស់រដូវគួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យជាប្រចាំ ដើម្បីទទួលបានការពិនិត្យ ការស្វែងរក នៅដំណាក់កាលព្យាបាលនៅពេលដំបូង៕
សូមទស្សនាវីដេអូដូចខាងក្រោម៖