[វីដេអូ] Ep.187 ប្រធានបទ៖ការធើ្វតេស្ត NIPT

តេស្ត NIPT (Non-Invasive Prenatal Test) គឺជាតេស្តដោយប្រើបច្ចេកវិទ្យាថ្មី ធ្វើឡើងដើម្បីរកមើលភាពមិនប្រក្រតីរបស់ទារកនៅក្នុងផៃ្ទស្រ្តីមានផ្ទៃពោះ ដោយសែ្វងរកនូវភាពមិនធម្មតាទាំងរូបរាងកាយនិងបម្រែបម្រួលក្រូម៉ូសូមឬសែនណាមួយដែលមិនត្រឹមត្រូវ ។

 
[វីដេអូ] Ep.187 ប្រធានបទ៖ការធើ្វតេស្ត NIPT

ការធ្វើតេស្ត NIPT ដើម្បីពិនិត្យស្វែងរកភាពមិនប្រក្រតីរបស់ទារកទាក់ទងនឹងបញ្ញា ឬរូបរាងរបស់ទារកមិនប្រក្រតីដែលគាត់កើតមកមានក្បាលធំ ត្រចៀកតូច ឬធំ​​​ និងប៉ះពាល់សិរីរាង្គផ្សេងៗទៀតដូចជាភ្នែក និងបេះដូង។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែជឿនលឿនគ្រាន់តែបូមឈាមម្តាយក៏អាចរកឃើញភាពមិនប្រក្រតីរបស់ទារកបានផងដែរ។

ការធើ្វរោគវិនិច័្ឆយ

ការធើ្វរោគវិនិច័្ឆយ NIPT ចំពោះស្រ្តីមានផ្ទៃពោះដោយពិនិត្យអេកូនៅចនោ្លះពីអាយុគភ៍១០សប្តាហ៍ឡើងទៅ ។

តេស្តដែលបានរៀបរាប់ខាងលើនេះមិនមានការប៉ះពាល់ដល់សុខភាពម្តាយនិងទារកទេ។បន្ថែមពីនេះក៏អាចធ្វើដឹងអំពីភេទរបស់កូន ថាតើជាកូនស្រី ឬកូនប្រុស។

ចំពោះជំនឿដែលថាការមើលសូគ្រាសប៉ះពាល់ដល់កូន គ្រាន់តែជាអបិយជំនឿតែប៉ុណ្ណោះ មិនមានភស្តុងតាងបញ្ជាក់អំពីភាពមិនប្រក្រតីរបស់ទារកនោះទេ។

សូមជម្រាបថា សម្រាប់គូស្វាមីដែលមានគំរោងយកបុត្រគួរប្រឹក្សា ក៏ដូចជាត្រួតពិនិត្យសុខភាពជាមុនសិនដើម្បីបង្ការរកភាពមិនប្រក្រតីរបស់ទារក៕