[វីដេអូ] Ep.153 ប្រធានបទ៖ ការឡើងជាតិអាស៊ីតក្រពះ

ការឡើងជាតិអាស៊ីតក្រពះគឺជាច្រាលទឹកអាស៊ីតក្រពះចេញពីក្នុងក្រពះឡើងមកបំពង់អាហារហើយអាចឡើងទៅដល់ ក និង មាត់ ដែលធ្វើឲ្យភើមានរសជាតិជូរ។

 
[វីដេអូ] Ep.153 ប្រធានបទ៖ ការឡើងជាតិអាស៊ីតក្រពះ

ចំពោះកត្តាដែលបណ្តាលឲ្យអាស៊ីតក្រពះច្រាលឡើងគឺមានកត្តាជាច្រើនរួមមាន ៖

  • ការញ៉ាំអាហារដែលមានហ្គាស និងក្តៅ (ខ្ទិះដូង, អង្ករដំណើប, ធុរេន, យ៉ាអួរ...)
  • មានបញ្ហាខ្សោយ កក្រពះ (ស្ត្រេសច្រើន, គេងមិនលក់)
  • ទារកមានក្អែហើយក្អួត ពេលពេញវ័យក៏អាចមានអាស៊ីតក្រពះ
  • ការរស់នៅ ញ៉ាំបាយឆ្អែតហើយចូលគេងភ្លាមៗពេក
  • ធ្វើការ ឱនជាប្រចាំ
  • ស្លៀកពាក់តឹងពេក
  • ធាត់ជ្រុល ។

រោគសញ្ញាមានដូចជា៖

  • ក្រហាយនៅចុងដង្ហើម
  • ជូរមាត់ឬមានក្លិនមាត់មិនល្អ
  • ក្អកពេលយប់។

ការធ្វើរោគវិនិច្ឆ័យ ៖

  • ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ
  • ធ្វើការឆ្លុះក្រពះដើម្បីឲ្យដឹងថាតើមានការរលាកនៅ កក្រពះដែរឬទេ?
  • វាស់ PH

ការព្យាបាលក្រោយពេលឆ្លុះក្រពះហើយ គឺអាចបែងចែកការព្យាបាលបានច្បាស់លាស់ ៖

  1. ការច្រាលអាស៊ីតក្រពះធម្មតា ដោយមិនរលាក
  2. ការច្រាលអាស៊ីតក្រពះ មានរលាក
  3. រលាករ៉ាំរ៉ៃ

ប្រសិនបើមិនមានការរលាក គឺព្យាបាលដោយប្រើថ្នាំគ្រប់គ្រងជាតិអាស៊ីត។ សូមផ្លាស់ប្តូរឥរិយាបទមួយចំនួនដូចជា៖

  • កុំហូបអាហារឆ្អែតពេក
  • ពេលហូបអាហាររួចហើយហាមគេងភ្លាមៗ
  • រក្សាទម្ងន់
  • កុំស្លៀកពាក់តឹងពេក
  • កុំធ្វើការឱនយូរពេកៗ

របបអាហារដែលមិនគួរបរិភោគច្រើន ៖

  • ជាតិហ្គាស
  • អាហារដែលធ្វើឲ្យក្តៅបំពង់ក ។

ជាចុងក្រោយ ៖

  1. ប្រសិនបើមានរោគសញ្ញាដូចការរៀបរាប់ខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីសិក្សាឲ្យបានច្បាស់លាស់មុនពេលធ្វើការព្យាបាល។
  2. សូមតាមដានសុខភាពដោយធ្វើការឆ្លុះក្រពះជារៀងរាល់ឆ្នាំ។
  3. សូមកុំព្យាបាលដោយប្រើថ្នាំឬផលិតផលណាមួយដែលមិនមានប្រភពច្បាស់លាស់។
  4. សូមផ្លាស់ប្តូរឥរិយាបទរស់នៅប្រចាំថ្ងៃ ៕

សូមទស្សនាវីដេអូ ៖