[វីដេអូ] Ep.51 ប្រធានបទ៖​ លាប់ទ្បើងវិញនៃជំងឺកូវីដ-១៩

តើការលាប់ទ្បើងវិញនៃជំងឺកូវីដ១៩ មានរោគសញ្ញាបែបណាដែរ? ហើយយើងត្រូវព្យាបាលវាយ៉ាងដូចម្តេច?

 
[វីដេអូ] Ep.51 ប្រធានបទ៖​ លាប់ទ្បើងវិញនៃជំងឺកូវីដ-១៩

រោគសញ្ញា

​រោគសញ្ញានៃជំងឺកូវីដ-១៩មានរោគសញ្ញាដូចផ្តាសាយធំ ម្យ៉ាងវិញទៀតមានលេចចេញអាការ:ជាច្រើនមានដូចជា ផ្តាសាយធំ ក្តៅខ្លួន ឈឺក ក្អក ឈឺសន្លាក់ ឈឺសាច់ដុំ នឹង ឈឺក្នុងទ្រូងពិបាដកដង្ហើមជាដើម។ បច្ចុប្បន្ននេះពិបាកក្នុងការប៉ាន់ស្មាន ថាតើអ្នកជំងឺកើតកូវីដ-១៩ ឬក៏ផ្តាសាយ ព្រោះមនុស្សភាគច្រើនមានរោគសញ្ញាបែបនេះប្រហែល។ ដូចនេះគ្រូពេទ្យត្រូវការឧបករណ៏តេស្តរហ័សដើម្បីតេស្តរកមេរោគពីអ្នកជំងឺដើម្បីកំណត់សំគាល់ថាអ្នកជំងឺមានវិជ្ជមានកូវីដ ឬក៏អត់។

កត្តាប្រឈម

​​ កត្តាប្រឈមអ្នកដែលកើតកូវីដភាគច្រើនកើតចំពោះអ្នកដែលជំងឺផ្សេងៗច្រើនប្រចាំកាយ និងមនុស្សចាស់ជរា។ ចំពោះវ័យក្មេង ឬយុវវ័យដែលមានរោគសញ្ញាកំរិតស្រាលគួរព្យាបាលនៅផ្ទះ រឺ នៅតាមមន្ទីរពេទ្យពី ១-២ សបា្តហ៍ និងប្រើថ្នាំប៉ារ៉ាសេតាមល់ នឹងញុំាវីតាមីនឲ្យបានច្រើន។

សំរាប់មនុស្សដែលគាត់ជាហើយគឺប្រហែល​ 50%​ លាប់ឡើងវិញ។ដូចនេះសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 

ការព្យាបាល

ចំពោះការព្យាបាល គឺអាស្រ័យលើអ្នកជំងឺ អ្នកដែលមានសុខភាពល្អគឺអាចព្យាបាលកូវីដឆាប់ជាសះ។

 តែបើមានជំងឺផ្សេងៗប្រហែលត្រូវស្នាក់នៅមន្ទីរពេទ្យប្រហែល ១-២ខែព្រោះវាមានការប៉ះពាល់ខ្លាំងចំពោះអ្នកដែលមានជំងឺស្រាប់។ បន្ថែមពីនេះអ្នកគួរតែឧស្សាហ៍លាងដៃ ពាក់ម៉ាស លេបវីតាមីន

ញុំាអាហារ សំរាក ហើយនិងហាត់ប្រាណទៀងទាត់។ ពីព្រោះមានរបៀបរស់នៅល្អ និងកាត់បន្ថយហានិភ័យពីកូវីដ-១៩។

របៀបក្នុងការបង្ការ

  • លាងដៃឲ្យបានញឹកញាប់
  • រក្សាគំលាតពី 1.5m-2m
  • ពាក់ម៉ាសជាប់ជានិច្ចរាល់ពេលដែលចេញទៅក្រៅ
  • ឧស្សាហ៏ញុំាវីតាមីនឲ្យបានច្រើន​ ជាពិសេស វីតាមីន C វីតាមីន D ព្រោះវាអាចប្រយុទ្ធប្រឆាំងនិងជំងឺកូវីត-១៩

 

សារដ៏មានសារ:ប្រយោជន៍

              ប្រសិនបើយើងចង់កាត់បន្ថយ រឺ បញ្ឈប់កុំឲ្យកើតមានជំងឺនេះមានកំណើនកើនទ្បើងច្រើនទៀតយើងគួរតែ:

  • មានគំលាតពីគ្នាឲ្យបាន 1.5m – 2m
  • ឧស្សាហ៏លាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់
  • ហើយលេបថ្នាំវីតាមីន C វីតាមីន D រាល់ថ្ងៃ និងញុំាអាហារ ហើយផ្លែឈើដែលសំបូរទៅដោយសារជាតិចិញ្ចឹម និង​​ វីតាមីនជាច្រើនដើម្បីថែរក្សាការពារប្រពន្ធ័ភាពសុំា និង ហាត់ប្រាណឲ្យបានទៀងទាត់រាល់ថ្ងៃ។
  • របៀបតាមបែបគន្លងថ្មី រស់នៅស្អាត រៀបចំផ្ទះឲ្យបានស្អាត។

សូមទស្សនាវីដេអូខាងក្រោម