[វីដេអូ] Ep.59 ប្រធានបទ៖​ ការប៉ះទង្គិចផ្លូវចិត្ត និងជំងឺបាក់ស្បាត

តើជំងឺបាក់ស្បាត និងការប៉ះទង្គិចផ្លូវចិត្តខុសគ្នាដូចម្តេចខ្លះ? តើបញ្ហាផ្លូវចិត្តមានអ្វីខ្លះ? ការព្យាបាលនោះតើគួរធ្វើបែបណាទើបល្អដើម្បីជៀសផុតពីជំងឺនេះ?

 
[វីដេអូ] Ep.59 ប្រធានបទ៖​ ការប៉ះទង្គិចផ្លូវចិត្ត និងជំងឺបាក់ស្បាត
[វីដេអូ] Ep.59 ប្រធានបទ៖​ ការប៉ះទង្គិចផ្លូវចិត្ត និងជំងឺបាក់ស្បាត
[វីដេអូ] Ep.59 ប្រធានបទ៖​ ការប៉ះទង្គិចផ្លូវចិត្ត និងជំងឺបាក់ស្បាត

និយមន័យការប៉ះទង្គិចផ្លូវចិត្តនិងជំងឺបាក់ស្បាត

ការប៉ះទង្គិចផ្លូវចិត្ត យើងអាចចាប់អារម្មណ៍ថាជារឿងដែលទាក់ទងទៅនិងផ្លូវចិត្តនិងផ្លូវអារម្មណ៍របស់យើង ប៉ុន្តែជំងឺនេះអាចធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដែលគេតែងតែគេហៅបានថាដំបៅផ្លូវចិត្ត​ ឬ របួសស្នាមនៅក្នុងចិត្ត។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺយើងពុំសូវដឹងថាវាជាជំងឺការប៉ះទង្គិចផ្លូវចិត្តនោះទេ។​ អ្នកជំនាញខាងផ្នែកចិត្តសាស្រ្តបានសន្និដ្ឋានថា បញ្ហានេះជាបញ្ហាផ្លូវចិត្តហើយវាអាចមានកម្រិតយ៉ាងណា​ ហើយត្រូវមានការព្យាបាលបែបណាគឺអាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឹ។

ការប៉ះទង្គិចផ្លូវចិត្តត្រូវបែងចែកជា 2ប្រភេទគឺ ការប៉ះទង្គិចផ្លូវចិត្តទី1 និងទី2។​ ការប៉ះទង្គិចផ្លូវចិត្តទី1 នោះគឺការជួបហេតុការណ៏ដែលតក់ស្លុក តាំងតែពីតូចរហូតដល់ធំពេញវ័យ។ ចំពោះការប៉ះទង្គិចផ្លូវចិត្តទី2 នោះគឺការដែលជួបហេតុការណ៏ច្រើនជាងម្តង។

តើការប៉ះទង្គិចផ្លូវចិត្តចំពោះកុមារបណ្តាលមកពីកត្តាអ្វីខ្លះ?

ការប៉ះទង្គិចផ្លូវចិត្តចំពោះកុមារ បណ្តាលឲ្យកុមារលូតលាស់មិនប្រក្រតី ទៅលើវ័យដែលគាត់គួរតែលូតលាស់ទាំងស្មារតី ប្រាជ្ញា ផ្លូវចិត្ត ទាំងរាងកាយរបស់គាត់។ ដូចនេះផលប៉ះផ្លូវចិត្តបានធ្វើឲ្យកុមារត្រូវប្រឈមនឹងការបង្អាក់ការលូតលាស់ដូចដែលបានរៀបរាប់។

កត្តាដែលបង្កឲ្យមានការប៉ះទង្គិចផ្លូវចិត្ត

តើការប៉ះទង្គិចផ្លូវចិត្ត អាចបង្កឲ្យកើតជំងឺផ្លូវចិត្តដែរឬទេ? ចំលើយនោះគឺ អាចមាន រឺ មិនមាន គឺអាស្រ័យលើកត្តា 2ធំៗគឺ កត្តាបង្កហេតុ និងកត្តាបង្ការ។

សារដ៏មានសារ:ប្រយោជន៍

 ជាការពិតណាស់ការចូលរួមពីអាណាព្យាបាលគឺពិតជាមានសារ:សំខាន់ណាស់ដើម្បីផ្តល់ភាពកក់ក្តៅដល់កូនទាំងផ្លូវចិត្តនិងស្មារតី។ចំណែកមនុស្សពេញវ័យគួរតែសំរាកឲ្យបានគ្រប់គ្រាន់ ញុំាអាហារល្អៗ។ សូមជម្រាបថាការព្យាបាលជំងឺនេះគឺអាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ ថាតើជំងឺប្រភេទនេះអាចព្យាបាលដោយវិទ្យាសាស្រ្ត ឬដោយចិត្តវិទ្យា? ដូចនេះប្រសិនបើអ្នកយល់ថាខ្លួនមានបញ្ហាជំងឺបាក់ទឹកចិត្ត និងបាក់ស្បាតគួរតែទៅជួបជាមួយអ្នកជំនាញដើម្បីព្យាបាលនូវជំងឺនេះ៕

#cngtvcambodia

#Dr_talk

#កម្មវិធីសុខភាពមាត់ធ្មេញ

#ទឹកនោមផ្អែម

សូមចុច join link Telegram https://t.me/cngtvcambodia

សូមទស្សនាវីដេអូខាងក្រោម: