[វីដេអូ] Ep.34 ប្រធានបទ: ជំងឺភ្នែកលើទារក

ជំងឺភ្នែកលើទារកបែងចែកជាពីរ គឺទី១ទារកដែលកើតគ្រប់ខែនិងទី២ទារកដែលកើតមកមិនគ្រប់ខែ។

 
[វីដេអូ] Ep.34 ប្រធានបទ: ជំងឺភ្នែកលើទារក
[វីដេអូ] Ep.34 ប្រធានបទ: ជំងឺភ្នែកលើទារក
[វីដេអូ] Ep.34 ប្រធានបទ: ជំងឺភ្នែកលើទារក
[វីដេអូ] Ep.34 ប្រធានបទ: ជំងឺភ្នែកលើទារក

ចំពោះទារកដែលកើតមកមិនគ្រប់ខែស្រ្តីមានផ្ទៃពោះអាចឆែកមើលអេកូរដើម្បីដឹងអំពីរចនាសម្ព័ន្ធទូទៅរបស់ភ្នែកទារកដូចជាតើត្របកភ្នែកទារកល្អឬមិនល្អ?

បន្ទាប់មកទៀតពិនិត្យមើលថាតើមានស្ទះរន្ធទឹកភ្នែកដែរឬទេ?

កញ្ចក់ភ្នែកថ្លាទេនិងមានបញ្ហាផ្សេងៗនៅខាងក្រោយដែរឬទេ?

ចំពោះទារកកើតមិនគ្រប់ខែនៅតែបន្តពិនិត្យមើលថាតើមានបញ្ហាអីនៅពីក្រោយដែរឬអត់?

មួយវិញទៀតគ្រូពេទ្យអាចឆែករកមើលថាតើទារកមានជំងឺឆ្លងដែរទេនៅលើភ្នែកដូចជារលាក់ទៅលើផ្នែកសរសៃភ្នែកនិងអាចមើលថាតើភ្នែកទារកមានបញ្ហាស្រលៀងភ្នែកដែរឬទេ?

 

ការព្យាបាល
ប្រសិនបើទារកមានការរលាកគ្រាប់ភ្នែកសរអាណាព្យាបាលគួរតែយកកូនមកធ្វើការព្យាបាលឲ្យទាន់ពេលវេលា ប្រសិនបើទុកយូរ ដាក់ថ្នាំផ្ដេសផ្ដាស់ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ នោះអាចនឹង បណ្ដាលឲ្យធ្លាយកញ្ចក់ភ្នែកកូនផងដែរ ។

របៀបក្នុងការបង្ការ
សំរាប់ការពារចំពោះចំណីអាហារមិនមានផលប៉ះពាល់សំរាប់អ្នកម្តាយទេឲ្យតែញុំាអាហារល្អៗ ត្រឹមត្រូវ គេងបានគ្រប់គ្រាន់ និងស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ប៉ុន្តែសំរាប់ការទទួលទានថ្នាំត្រូវតែប្រយ័ត្ន។ប្រសិនបើជាជំងឺតំណពូជអាចនិងពិបាក្នុងការពារ ពីព្រោះតែទារកដែលមានស៊ែនពីកំណើតតឪពុកម្តាយ ឧទាហរណ៍ ស៊ែនពាក់ព័ន្ធនិងពណ៌ ឬស៊ែនមួយទៀតដែលពាក់ព័ន្ធនិងជំងឺឡើងបាយភ្នែកពីកំណើត ។

របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ
សំរាប់ភ្នែកអាចនិងពាក់ព័ន្ធនិងការព្យាបាលថ្នាំជាងការញុំាចំណីអាហារ។ ចំពោះប្រភេទវីតាមីនមិនជាមានផលប៉ះពាល់ច្រើនទេចំពោះកូន អាចទទួលទានបានធម្មតា។ បញ្ហាចោទដែលពាក់ព័ន្ធខ្លាំងគឺបញ្ហាថ្នាំព្យាបាលអំឡុងពេលមានគភ៌អាចនិងមានការពាក់ព័ន្ធទៅលើភ្នែកដែលអាចធ្វើឲ្យការលូតលាស់ភ្នែករបសទារកមិនប្រក្រតីដូចនេះមុននិងប្រើប្រាស់ថ្នាំអ្វីមួយគួរតែពិគ្រោះជាមួយគ្រូពេទ្យេជាមុនសិន ។

សារដ៏មានសារៈប្រយោជន៏
អាណាព្យាបាលទារកគួរតែធ្វើការឆ្លុះមើលអេកូរកូនគ្រប់កន្លែង ឬឆែកមើលភ្នែករបស់កូនឲ្យបានម្ដងក្រោយពេលកើត នៅពេលដែលទារកមានអាយុ១ថ្ងៃឬក៏២ថ្ងៃមើលថាតើរចនសម្ព័ន្ធភ្នែករបស់កូន ត្រឹមត្រូវដែលឬទេ មួយវិញទៀតគួរតែឆែកមើលភ្នែកទារកមួយខែក្រោយឬក៏អាយុ៦សប្ដាហ៍ដើម្បិឲ្យប្រាកដថាតើមានបញ្ហានៅបាតភ្នែកដែរឬទេ?

សូមទស្សនាវីដេអូខាងក្រោម៖