[វីដេអូ] Ep.27 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និងការថែរក្សាជើង
ជាកាពិតណាស់អ្នកកើតជំងឺទឹកនោមផ្អែមក្នុងរយៈពេលមួយគាត់ងាយនិងប្រឈមមុខនិងហានិភ័យ ងាយនិងដំបៅជើងជាងបងប្អូនដែលមិនមានជំងឺទឹកនោផ្អែម ជាពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយឬប្រភេទទី២។
ជាកាពិតណាស់អ្នកកើតជំងឺទឹកនោមផ្អែមក្នុងរយៈមួយគាត់ងាយនិងប្រឈមមុខនិងហានិភ័យ ងាយនិងដំបៅជើងជាងបងប្អូនដែលមិនមានជំងឺទឹកនោផ្អែម ជាពិសេសអ្នកជំងឺទឹកនោមផ្អែនប្រភេទទីមួយឬប្រភេទទីពីរ ល។
ជំងឺទឹកនោមផ្អែម មានបីប្រភេទ ជំងឺទឹកនោមទីមួយនិងជំងឺទឹកនោមផ្អែមទីពីរ ភាគច្រើនកើតឡើងទៅលើ ស្ត្រីអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែជំងឺទឹកនោមផ្អែមប្រភេទចុងក្រោយនេះវានិងបាត់ទៅវិញពេលស្ត្រីសម្រាលបុត្ររួច ដូចនេះហើយគាត់មិនមានការប្រឈមមុខខ្ពស់ជាងអ្នកដ៏ទៃធៀបនិងជំងឺទឹកនោមផ្អែមប្រភេទទីមួយឬក៏ជំងឺទឹកនោមផ្អែមប្រភេទទីពីរជាពិសេសនោះទេ ។
រោគសញ្ញា
អ្នកដែលកើតជំងឺទឹកនោមផ្អែមដែលមានដំបៅជើង ឈានទៅដល់ការកាត់ជើង គឺជារឿងដែលបងប្អូនយើងមានការចាប់អារម្មណ៍និងមានការភ័យខ្លាច ប៉ុន្តែទាំងអស់នេះផ្ដើមចេញពីការ ការពារនិងការថែទាំ សំរាប់បងប្អូនដែលចង់ថែទាំជើងឲ្យបានល្អ ទីមួយកត្តាដែលគួរធ្វើ គឺត្រូវរលាងសម្អាតជើងជាប្រចាំជាពិសេស ចន្លោះម្រាមជើង ជាមួយកន្សែងទន់និងទឹកត្រជាក់ល្មម ធ្វើការសម្អាតជាប្រចាំមុនចូលដំណេក ត្រូវប្រយ័ត្នប្រយែងនៅពេលកាត់ក្រចកត្រចៀកក្រាញ់ ជាយកថាហេតុអាចឲ្យមានដំបៅ ជៀសវាងពាក់ស្បែកជើងដែលតឹងពេកដែលមានកែងខ្ពស់ពេក ហើយអ្វីដែលសំខាន់ខានមិនបាននោះគឺជៀសវាងដើរជើងទទេ។
ការព្យាបាល
នៅពេលបងប្អូនមានដំបៅគួរគាប់បីរួសរាន់មកប្រឹក្សាជាមួយគ្រូពេទ្យដើម្បីគ្រូពេទ្យធ្វើការវាយតម្លៃធ្វើរោគវិនិច្ឆ័យទៅលើដំបៅនោះ។ សូមជម្រាបថាដំបៅមានបីប្រភេទ ដំបៅបណ្ដាលមកពីការខូចប្រព័ន្ធវិញ្ញាណ ដំបៅបណ្ដាលមកការស្ទះសរសៃជើងឬក៏ដំបៅដែលបណ្ដាលមកពីការួមផ្សំរវាងការខូចប្រព័ន្ធវិញ្ញាណ ការស្ទះសរសៃជើងជាប្រភេទទីបី។ ដូចនេះអ្នកគួរប្រឹក្សាជាមួយគ្រួពេទ្យពីព្រោះគ្រូពេទ្យមានវិធីសាស្ដ្រជាច្រើនសំរាប់ជួយព្យាបាលជើងបងប្អុនឲ្យប្រសិទ្ធខ្ពស់បំផុត ។
របៀបក្នុងការបង្ការ
ការចូលរួមពីក្រុមគ្រួសារគឺពិតជាមានសារៈសំខាន់បំផុតនៅការថែទាំដំបៅជើងនេះក្នុងករណីដំបៅមួយចំនួនអ្នកជំងឺគ្រូពេទ្យតែងណែនាំកុំធ្វើចលនាច្រើនកុំឲ្យដើរសង្កត់នោះ ដូចនេះហើយក្រុមគ្រួសារគួរជួយឲ្យអ្នកជំងឺមានការបម្លាស់ទី ជួយតាមដានការវិវត្តន៍នៃជំងឺដោយគ្រាន់តែថតរូបដំបៅរបស់អ្នកជំងឺ ឬតាមដានជាប្រចាំ បន្ទាប់មកផ្ញើទៅកាន់ក្រុមគ្រូពេទ្យរបស់ពួគគាត់ឲ្យដឹងពីការវិវត្តន៍អំពីអាការរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃ ។
របបអាហារ និងការទទួលទានអាហរដែលត្រឹមត្រូវ
ចំនីអាហារដែលជួយឲ្យដំបៅឆាប់ជាសះស្បើយនោះមិនមានធំដុំទេ ប៉ុន្តែផ្ទុយទៅវិញចំនីអាហារមួយចំនួនក៏មិនបណ្ដាលឲ្យដំបៅក្លាយនោះដែរ។ បញ្ហាដំបៅក្លាយគឺមកពីការព្យាបាលមិនត្រឹមត្រូវ បណ្ដាលឲ្យមានមេរោគចូលទៅក្នុងដំបៅ ដែលនាំឲ្យដំបៅមានសភាពក្លាយ មានទឹករងៃ ឬក៏ធំក្លិនជាដើម។
សារដ៏មានសារៈប្រយោជន៍
ជាចុងក្រោយសូមបងប្អូនដែលកើតជំងឺទឹកនោមផ្អែម ត្រូវថែទាំជើងឲ្យដូចថែទាំកែវភ្នែក សំរាប់អ្នកដែលមានដំបៅហើយត្រូវរូសរាន់មកប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិតបងប្អូនដើម្បីទទួលបានព្យាបាលមួយដែលត្រឹមត្រូវទាន់ពេលវេលា និងផ្ដល់ប្រសិទ្ធភាពខ្ពស់ ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖