[វីដេអូ] Ep.157 ប្រធានបទ៖ ការសង្គ្រោះបន្ទាន់កម្រិតធ្ងន់

ការសង្គ្រោះបន្ទាន់កម្រិតធ្ងន់គឺជាបច្ចេកទេសវេជ្ជសាស្ត្រមួយ ដែលធ្វើការសង្គ្រោះទៅលើអ្នកជំងឺដែលមានអាការ: ធ្ងន់ហើយមានហានិភ័យប៉ះពាល់ដល់អាយុជីវិត។

 
[វីដេអូ] Ep.157 ប្រធានបទ៖ ការសង្គ្រោះបន្ទាន់កម្រិតធ្ងន់

មូលហេតុដែលធ្វើការសង្គ្រោះបន្ទាន់មានដូចជា៖

  • ការហូរឈាមច្រើន
  • ការខ្វះអុកស៊ីសែន
  • ការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ
  • ការសន្លប់មិនអាចដកដង្ហើមបាន ឬដង្ហើមមិនគ្រប់
  • សម្ពាធឈាមចិញ្ចឹមខួរក្បាលមិនគ្រប់
  • ការប៉ះពាល់ផ្សេងទៀត (សម្ពាធឈាមទាប, ខូចសួត) ។

រោគសញ្ញាសម្រាប់ការសង្គ្រោះកម្រិតធ្ងន់មាន ៖

  • ការស្ទះសរសៃឈាម
  • សន្លប់
  • បាត់បង់ស្មារតី
  • អត់ដកដង្ហើម
  • ដាច់សរសៃឈាម
  • ក្អួត
  • រីកប្រស្រីភ្នែក
  • ខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល
  • ឈាមកកក្នុងខួរក្បាល
  • រលូតកូន
  • គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ (ប៉ះទង្គិចខួរក្បាល, បាក់បែកឆ្អឹង, ខ្ទាំសួត, តម្រងនោម, ពោះវៀន)
  • ការហូរឈាមតាមផ្លូវប្រព័ន្ធរំលាយអាហារ ។

កត្តាប្រឈមនៅក្នុងការសង្គ្រោះកម្រិតធ្ងន់ ៖

  • មានពិការភាព (ជាមនុស្សរុក្ខជាតិ, ខូចតម្រងនោម, មិនអាចទ្រទ្រង់ផ្លូវដង្ហើមដោយខ្លួនឯង) ។ល។

ការធ្វើរោគវិនិច្ឆ័យសម្រាប់អ្នកជំងឺកម្រិតធ្ងន់ដែលត្រូវការសង្គ្រោះបន្ទាន់គឺទាមទាសឲ្យគ្រូពេទ្យម្នាក់ៗមានភាពរហ័សរហួននិងមានបទពិសោធន៍ច្រើនក្នុងការងារព្រោះជាជំងឺដែលទាមទារពេលវេលា ដើម្បីជួយជីវិតនិងកាត់បន្ថយពិការភាពផ្សេងៗដែលកើតមានក្រោយពីការសង្គ្រោះកម្រិតធ្ងន់ ។

ជាចុងក្រោយទាក់ទងជាមួយជំងឺធ្ងន់ ឬជំងឺស្រាល ប្រជាជនទូទៅគួរយល់ដឹងអំពីវិធីសាស្រ្តក្នុងការជួយសង្រ្គោះបឋម និងបញ្ចូលអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕

សូមទស្សនាវីដេអូ ៖