[វីដេអូ] Ep. 95 ប្រធានបទ៖ ការកើនឡើង អ័រម៉ូនទីរ៉ូអុីដ និង ការថយចុះ អ័រម៉ូនទីរ៉ូអុីដ
ក្រពេញទីរ៉ូអ៊ីដ គឺជាក្រពេញមួយដែលស្ថិតនៅពីខាងមុខ ករបស់យើងផ្នែកខាងក្រោមមានទំហំប្រមាណជា ៦សង់ទីម៉ែត្រ មានទម្ងន់ប្រហែលជា៣០ក្រាម ហើយមាននាទីក្នុងការធ្វើមេតាបូលីកក្នុងការបំបែកស្ករ ខ្លាញ់ ប្រូតេអ៊ីនដើម្បីយកមកប្រើប្រាស់ជាថាមពល មាននាទីផលិតនៅអ័រម៉ូនចំនួនពីរសំខាន់ គឺអ័រម៉ូនT3 និង T4 វាធ្វើការក្រោមបញ្ជារបស់ខួរក្បាល។
![[វីដេអូ] Ep. 95 ប្រធានបទ៖ ការកើនឡើង អ័រម៉ូនទីរ៉ូអុីដ និង ការថយចុះ អ័រម៉ូនទីរ៉ូអុីដ](https://cngtvcambodia.com/uploads/images/2022/Jun/image_750x_62b4334425148.jpg) 
                        ការថយចុះមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដ ការថយចុះនេះគឺជាការថយចុះមេតាបូលីកនៅក្នុងការធ្វើផលិតនៅក្រពេញអ័រម៉ូនទីរ៉ូអ៊ីដដើម្បីបម្រើនៅក្នុងសរីរាង្គកាយរបស់យើង នៅពេលដែលធម្មតាការថយចុះនេះគឺមានប្រមាណ៥%ដែលនៅក្នុងស្រុក ។ សញ្ញានៃការថយចុះមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដនេះមានដូចជា អស់កម្លាំង អ្នកជំងឺទល់លាមក ចាញ់ត្រជាក់ និងជ្រុះសក់ជាដើម។ ហើយមូលហេតុសំខាន់នៃការថយចុះមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដនេះមានពីរសំខាន់ៗ ទីមួយប្រភេទស្រាល មានរោគសញ្ញាតិចតួចតែប៉ុណ្ណោះ។ ទីពីរ គឺដោយសារប្រព័ន្ធភាពសុំារបស់យើង វាបង្កើតឡើងដើម្បីប្រឆាំងជាមួយក្រពេញទីរ៉ូអ៊ីដខ្លួនឯងធ្វើឲ្យក្រពេញទីរ៉ូអ៊ីដនឹងថយចុះមុខងារក្នុងការផលិតមួយអ័រម៉ូនមួយប្រភេទដែលហៅអ័រម៉ូនទីរ៉ូអ៊ីដ នៅពេលដែលថយចុះអ័រម៉ូននេះហើយបានធ្វើឲ្យអ្នកជំងឺអស់កម្លាំងហើយនៅពេលដែលវាបំផ្លាញជាបន្តបន្ទាប់ អាចបណ្តាលឲ្យមានការខូចទាំងស្រុងនៃក្រពេញអ័រម៉ូន ភាគច្រើនកើតលើស្ត្រីដែលមានវ័យចាប់ពី ២៥-៣០ ឆ្នាំ ។ 
មូលហេតុផ្សេងទៀតគឺកើតឡើងដោយសារការបំផ្លាញរបស់ពពួកវីរុស បន្ទាប់ពីផ្តាសាយ រលាកបំពង់កដែលធ្វើឲ្យក្រពេញទីរ៉ូអ៊ីដមានការខូចខាត។


ការកើនឡើងមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដ គឺជាការកើនឡើងសកម្មភាពមេតាបូលីករបស់ក្រពេញទីរ៉ូអ៊ីដតែម្តង គឺកើនឡើងលើសលុបធ្វើឲ្យការបំពេញអត់ឈប់ឈររបស់ក្រពេញធ្វើឲ្យអ័រម៉ូនមានការកើនឡើងច្រើន ហើយមានការជំរុញព័ត៌មានត្រឡប់ទៅខួរក្បាលវិញ អញ្ចឹងនៅពេលដែលគេពិនិត្យឈាមក្រពេញមួយឈប់ផលិត។ករណីនេះដែលផ្ទុយពីការថយចុះមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដ។ គឺមានស្ត្រីប្រមាណជាង៩០%ដែលប្រឈមមុខនឹងការកើនឡើងមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដនេះផងដែរ។
ការព្យាបាលការកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីដនេះ គឺត្រូវសម្រាកឲ្យបានច្រើន បន្ថយការមើលទៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ត្រូវប្រើប្រាស់ថ្នាំឲ្យបានទៀងពេលដែលប្រើរយៈពេលចាប់ពី១៨ខែទៅ២ឆ្នាំ។អ្នកដែលមានបញ្ហាលើសអ័រម៉ូនទីរ៉ូអ៊ីដគឺដាច់ខាតត្រូវបន្ថយឬជៀសវាងការញុំាគ្រឿងសមុទ្រពីព្រោះវាសម្បូរទៅដោយអំបិលអ៊ីយ៉ូត ដែលវាជំរុញឲ្យក្រពេញអ័រម៉ូនធ្វើការផលិតបានច្រើន និងជៀសវាងមួយទៀតចំពោះសណ្តែកសៀងឬទឹកច្រលក់ធ្វើពីសៀងក៏ជាមូលហេតុដែលធ្វើឲ្យការកើនឡើងនៃក្រពេញទីរ៉ូអ៊ីដនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖




 
                                
                            











![[វីដេអូ] Ep.190 ប្រធានបទ៖ ជំងឺរលាកថើ្លម](https://cngtvcambodia.com/uploads/images/2024/Oct/image_380x226_6721fe8760914.jpg) 
        ![[វីដេអូ] Ep 73 ប្រធានបទ ៖ ការកើតឡើងនៃបណ្តុំសរសៃឈាមនៅលើក្មេង](https://cngtvcambodia.com/uploads/images/2022/Feb/image_380x226_6218897b2f437.jpg) 
        ![[វីដេអូ] Ep. 144 ប្រធានបទ៖ បច្ចេកទេស ការសណ្តំលើអ្នកជំងឺឆ្លុះក្រពះ និងពោះវៀនដោយសុវត្ថិភាព](https://cngtvcambodia.com/uploads/images/2023/Jul/image_380x226_64a63d32dbf4d.jpg) 
        ![[វីដេអូ] Ep. 100 ប្រធានបទ៖ជំងឺប៉ាគីងសុន](https://cngtvcambodia.com/uploads/images/2022/Aug/image_380x226_62ec77a344057.jpg) 
        ![[វីដេអូ] Ep. 128 ប្រធានបទ៖ មូលហេតុដែលបណ្ដាលឲ្យមានជំងឺច្រាលអាស៊ីតក្រពះ](https://cngtvcambodia.com/uploads/images/2023/Mar/image_380x226_640ed04e6824f.jpg) 
        ![[វីដេអូ] Ep.152 ប្រធានបទ៖ បញ្ហាស្បែកអំឡុងពេលមានផ្ទៃពោះ](https://cngtvcambodia.com/uploads/images/2023/Sep/image_380x226_650bc4075d977.jpg) 
        
 
         
         
         
         
         
         
        ![[វីដេអូ] នាទីសុខភាព Ep.148 ប្រធានបទ៖ អត្ថប្រយោជន៍ ៦ យ៉ាងរបស់ស្លឹកក្រូចសើច](https://cngtvcambodia.com/uploads/images/2023/Oct/image_140x98_65250cfa688b4.jpg) 
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        
 
								![[វីដេអូ] Ep. 86 ប្រធានបទ៖ ជំងឺមេតាប៉ូលីសនិងជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Jul/image_380x226_64b2067ad830c.jpg) 
								 
								 
								 
								 
								 
								 
								 
								 
								






