[វីដេអូ] Ep.188 ប្រធានបទ៖ការកាត់ស្បែកគ្របចុងលិង្គ

វិធីសាស្រ្តក្នុងការកាត់ស្បែកគ្របចុងលិង្គ មានដូចជា ការបាញ់laser ការប្រើម៉ាស៊ីនបាញ់ ឬការដេរ។

 
[វីដេអូ] Ep.188 ប្រធានបទ៖ការកាត់ស្បែកគ្របចុងលិង្គ

 

អត្ថប្រយោជន៍នៃការកាត់ស្បែកគ្របចុងលិង្គមានដូចជា

  • កាត់បន្ថយការឆ្លងមេរោគ
  • ការមានក្លិនមិនល្អ
  • ការរលាក
  • ការរមាស់និងឈឺនៅពេលរួមភេទ
  • បញ្ហាឆាប់ចេញទឹកកាមពេលរួមភេទ
  • កាត់បន្ថយអត្រាឆ្លងជំងឺកាមរោគ ជំងឺអេសដ៍ ឬជំងឺមហារីកចំពោះប្រុសៗរហូតដល់ទៅ ៦០%
  • ការពារប្រឆាំងជំងឺមហារីកលិង្គនិងបន្ថយគ្រោះថា្នក់កើតមហារីកមាត់ស្បូនចំពោះ​ ​​មនុស្សស្រីដែលជាដៃគូរួមភេទ
  • ​​​​​​​

តើវ័យណាដែលគួរកាត់ស្បែកគ្របចុងលិង្គ?

ចំពោះការកាត់ស្បែកគ្របចុងលិង្គមិនមានការកំណត់វ័យនោះទេ ឲ្យតែគាត់ឃើញថាស្បែកគ្របចុងលិង្គរបស់គាត់វែងអាចមកកាត់បានហើយ​។ សូមជម្រាបថាការកាត់ស្បែកគ្របលិង្គនេះមិនមានការឈឺចាប់នោះទេ ប៉ុន្តែសូមស្វែងរកកន្លែងគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវ។

វិធីសាស្រ្តក្នុងការកាត់ស្បែកគ្របចុងលិង្គ មានដូចជា ការបាញ់laser ការប្រើម៉ាស៊ីនបាញ់ ឬការដេរ​។

តើការកាត់ស្បែកគ្របចុងលិង្គអាចប៉ះពាល់ទៅដល់ការមានកូនដែរឬទេ?

សូមជម្រាបថា ការកាត់ស្បែកគ្របចុងលិង្គមិនមានផលរំខាន ឬប៉ះពាល់ទៅដល់ការមានកូននោះទេ។ បន្ថែមពីនេះ រយ:ពេលនៃការជាអំពីការកាត់ស្បែកគ្របចុងលិង្គគឺមានរយ:ពេល ៧-១០ថ្ងៃ បន្ទាប់ពីបុរសអាចរួមភេទបានធម្មតាបានហើយ៕

សូមចុច join Telegram https://t.me/cngtvcambodia