[វីដេអូ] Ep 76 ប្រធានបទ៖ បញ្ហាស្បែកកំឡុងពេលពពោះ
ទាក់ទងជាមួយបម្រែបម្រួលបញ្ហាស្បែកនៅក្នុងពេលកំឡុងពេលមានផ្ទៃពោះ មានមូលហេតុធំៗបី ការបម្រែបម្រូលអ័រម៉ូន ទាក់ទងនិងប្រព័ន្ធភាពសុំារបស់ស្រ្តីមានផ្ទៃពោះ មួយវិញទៀតនោះគឺទាក់ទងនឹងប្រព័ន្ធសសៃឈាមនិងបេះដូង។
រោគសញ្ញានិងបម្រែបម្រួលក្នុងកំឡុងពេលមានផ្ទៃពោះ វាមានតាំងពីផ្នែកខាងក្រៅដល់ផ្នែកខាងក្នុង។ចំពោះផ្នែកខាងក្រៅ ជាទូទៅមានការឡើងស្នាមខ្មៅ មានន័យថាការឡើងពណ៌ខ្មៅខ្លាំងជាងស្បែកធម្មតា។ យើងសង្កេតឃើញថាស្នាមខ្មៅនៅលើ ក នៅលើចុងដោះ នៅលើឃ្លៀក នៅលើក្រលៀនរបស់គាត់ ឬមួយទៀតនៅលើស្បែកពោះ។
ជាធម្មតាបើយើងមិនទាន់មានទម្ងន់ក៏មានបញ្ហាស្បែកជាំនេះដែរ ប៉ុន្តែមានព្រៀលៗ នៅពេលចាប់ផ្ដើមទម្ងន់ចំពោះស្រ្តីគឺមានស្នាមខ្មៅកាន់តែដិតទៅៗ ឬក៏ស្នាមជាំនៅលើផ្ទៃមុខ លើសពីនេះទៅទៀតគឺស្បែកគាត់ស្ងួត ហើយឡើងរមាស់ឬឡើងជាកន្ទាលត្រអាក។ ជាទូទៅកើតឡើងនៅស្បែកក្បាលពោះ ដោយសារស្បែកក្បាលពោះរបស់ស្ត្រីនិងចាប់ផ្ដើមរីកបន្តិចម្ដងៗជាហេតុធ្វើឲ្យមានការរមាស់។
ស្នាមសង្វារ ភាគច្រើនកើតឡើងនៅលើផ្ទៃស្បែកក្បាលពោះ នៅលើជើង។ បើនិយាយពីប្រព័ន្ធភាពសុំារបស់ស្រ្តីមានផ្ទៃពោះ គាត់មានសុខភាពខ្សោយជាងធម្មតាគាត់អាចនឹងប្រឈមមុខនឹងឆ្លងមេរោគផ្សេងៗ មានដូចពពួកផ្សិត រើម អុតស្វាយ។
ដូចនេះស្រ្តីមានផ្ទៃពោះគួរយកចិត្តទុកដាក់ឲ្យបានដិតដល់អំពីបញ្ហាសុខភាព និងបញ្ហាផ្សេងៗដែលប៉ះពាល់ដល់កូន និងមួយទៀតជំងឺពងទឹកស្បែកនៅលើស្បែកស្រ្តី ត្រូវស្វែងរកនិងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
ចំណែកឯមួយវិញទៀតគឺរបបអាហារនិងការទទួលទានអាហារដែលត្រឺមត្រូវគឺអាហារសុខភាព បានន័យថាបន្លែផ្លែឈើ ញាំឲ្យបានច្រើន ញុំាជាតិប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ ដែលល្អគឺក្នុងនោះមានដូចជាសាច់ត្រី ស៊ុត ទឹកដោះគោ បន្លែ ផ្លែឈើ គេងឲ្យបានគ្រប់គ្រាន់ និងញុំាទឹកឲ្យបានច្រើន៕
សូមទស្សនាវីដេអូខាងក្រោម៖