រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ង” មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។

 
រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ង” មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។
ទូក មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់ ។


ទីតាំងចំណតទូក មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ស្ថិតនៅមាត់ទន្លេខាងមុខ សាលាបឋមសិក្សាដើម គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សូមជម្រាបថា អំណោយដែលត្រូវចែកជូនដល់ចំណុះទូក មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ចំណុះ ទូក មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ត្រូវបន្តហ្វឺកហាត់អោយបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ

ប្រភព៖ TVK ដោយ ស៊ីម កែវ