ភាពជោគជ័យលើមុខជំនួញរបស់លោកឧកញ៉ាគិត ម៉េង
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សដែលមិននឹងស្មានថាមាន ការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើវិស័យជាច្រើនមានដូចជាសំនង់អគារ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជាដើម។ដូចនេះយើងសូមលើកយកភាពជោគជ័យលើមុខជំនួញរបស់លោកឧកញ៉ាគិត ម៉េងដូចតទៅ:
ឧកញ៉ាគិត ម៉េង កើតនៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ១៩៦៨ នៅខេត្តកណ្តាលគឺជាប្រជាជនខ្មែរ ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីសាកលវិទ្យាល័យជាតិអូស្ត្រាលី។លោកឧកញ៉ាគឺជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group)ដែលជាក្រុមហ៊ុនធំជាងគេនៅកម្ពុជា ។
ក្នុងចំណោមការកាន់កាប់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបមានក្រុមហ៊ុនចំនួន ២០ ដែលរួមមានដូចជា Royal Railway Co, Wing Cambodia, Cellcard, CTN, MYTV, CNC, Cambodia Life Insurance,ខុនដូ និងក្រុមហ៊ុនជាច្រើនទៀត។
លោកឧកញ៉ាក៏ជាប្រធានក្រុមហ៊ុនទូរស័ព្ទចល័ត Cam GSM Co., Cambodia Television Network, ក្រុមហ៊ុនភ្នាល់បាល់បោះអ៊ឺរ៉ុបនិង CamLot Lottery Co ផងដែរ។ លោកឧកញ៉ាក៏បានក្លាយជាអ្នកចែកចាយផ្តាច់មុខនៃផលិតផល Canon ជាម្ចាស់សាលាអន្តរជាតិ Northbridge International School និងសណ្ឋាគារកាំបូឌីយ៉ាណា។
សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលដែលត្រូវបានគេទទួលស្គាល់ជាទូទៅរបស់រ៉ូយ៉ាល់គ្រុបគឺការបណ្តាក់ទុនរួមគ្នាថ្មីទៀតរបស់លោកឧកញ៉ាគិត ម៉េង ជាមួយធនាគារ ANZ ដែលមានមូលដ្ឋាននៅអូស្ត្រាលីដែលក្នុងនោះក្រុមហ៊ុនទាំងពីរបានបង្កើតធនាគារ ANZ Royal នៅឆ្នាំ ២០០៥ ។
បន្ថែមពីនេះលោកឧញ្ញ៉ាគិត ម៉េងក៏បានបើកដំណើរការក្រុមហ៊ុនធានារ៉ាប់រងថ្មីនៅកម្ពុជាគឺក្រុមហ៊ុនធានារ៉ាប់រង Infinity តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Infinity Financial Solutions ដែលមានមូលដ្ឋាននៅគូឡាឡាំពួ។ តួយ៉ាងលោកឧញ្ញ៉ាគិត ម៉េងក៍មានតួនាទីជាទីប្រឹក្សាលោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងជាសមាជិកក្រុមប្រឹក្សាភិបាលកាកបាទក្រហមកម្ពុជាដែលមានលោកជំទាវប៊ុន រ៉ានីហ៊ុនសែនជាប្រធាន។
ប្រភព: investvine, forward-asia ដោយ: ជា បញ្ញា