បុរសវៀតណាមម្នាក់ត្រូវជាប់គុក៨ឆ្នាំ ដោយសារប្រើប្រាស់ហ្វេសប៊ុកបង្ហោះសារប្រឆាំងនឹងរដ្ឋ
ហាណយ៖ ក្រសួងសន្តិសុខបានប្រាប់ឲ្យដឹងថា តុលាការនៅវៀតណាមបានកាត់ទោសបុរសម្នាក់ឲ្យ ជាប់ពន្ធនាគារ៨ឆ្នាំ បន្ទាប់ពីរកឃើញថា គាត់បានប្រើប្រាស់គណនីហ្វេសប៊ុកបង្ហោះសារប្រឆាំងនឹងរដ្ឋ។

បុរសជនជាតិវៀតណាម វ័យ២៩ឆ្នាំមួយរូប ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្នុងគោលបំណងប្រឆាំងនឹងរដ្ឋ។
ជនចាប់ចោទបានផ្សាយបន្តផ្ទាល់វីដេអូជាង១០០ម៉ោង ដើម្បីលាបពណ៌មេដឹកនាំស្ថានិករបស់
វៀតណាមហូជីមិញ និងឃោសនាប្រឆាំងរដ្ឋ។
គួរបញ្ជាក់ផងដែរថា ទោះបីជាមានការផ្លាស់ប្តូរកំណែទម្រង់សេដ្ឋកិច្ច និងបើកចំហរចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ ក៏វៀតណាមនៅតែរឹតបន្តឹងលើការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយផងដែរ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ