ក្រសួងអប់រំ យុវជន និង កីឡា បង្កើតមជ្ឍមណ្ឌលអប់រំឌីជីថល និងការអប់រំពីចម្ងាយនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកការដ្ឋានជួសជុល និង កែលម្អមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ពិធីបើកការដ្ឋាននេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។

 
ក្រសួងអប់រំ យុវជន និង កីឡា បង្កើតមជ្ឍមណ្ឌលអប់រំឌីជីថល និងការអប់រំពីចម្ងាយនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ

ចំពោះការបើក មជ្ឈមណ្ឌលអប់រំឌីជីថលនេះ គឺធ្វើឡើងស្របឡើងស្របតាមចក្ខុវិស័យរបស់ក្រសួង ដើម្បីឆ្លើយតបយុគសម័យបច្ចេកវិទ្យា តាមរយៈការធ្វើកំណែទម្រង់គ្រឹះស្ថានសិក្សា និងកំណែទម្រង់ការបណ្ដុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាអោយភាគី ពាក់ព័ន្ធទាំងអស់មានសម្ថភាពខ្ពស់ខាងផ្នែកបច្ចេកវិទ្យា​ មុននឹងចែករំលែកទៅដល់សិស្សានុសិស្ស ដែលជាធនធានមនុស្សជំនាន់ថ្មី។

សូមបញ្ជាក់ផងដែរថា ចំពោះការបើកការដ្ឋានជួសជុល និងកែលម្អអគារសម្រាប់មជ្ឈមណ្ឌលនេះ និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធា គណកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។ នៅក្នុងពិធីនេះដែរ ក៏មានកម្មវិធីក្រុងពាលី និង សន្និសីទសារព័ត៌មានផងដែរ៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា