កូរ៉េខាងត្បូងបញ្ជាឲ្យវេជ្ជបណ្ឌិតទាំងអស់ ដែលធ្វើកូដកម្មវិលត្រឡប់ទៅធ្វើការវិញ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឲ្យវេជ្ជបណ្ឌិតនៅតំបន់សេអ៊ូលចូលធ្វើការវិញ នៅថ្ងៃទី២៦ ខែសីហា ដោយពួកគេបានចាប់ផ្តើមធ្វើកូដកម្មអស់រយៈពេល ៣ថ្ងៃមកហើយ ដើម្បីប្រឆាំងនឹងសំណើមួយចំនួនរបស់រដ្ឋាភិបាល រួមមានទាំងការបង្កើនចំនួនវេជ្ជបណ្ឌិតដើម្បីដោះស្រាយបញ្ហាសុខភាពនានា ដូចជា វីរុសកូវីដ១៩ ជាដើម។

 
កូរ៉េខាងត្បូងបញ្ជាឲ្យវេជ្ជបណ្ឌិតទាំងអស់ ដែលធ្វើកូដកម្មវិលត្រឡប់ទៅធ្វើការវិញ

កូដកម្មបានកើតឡើងនៅពេល ដែលប្រទេសកូរ៉េខាងត្បូង កំពុងប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ដែលមានករណីថ្មីផ្ទុះឡើងចំនួន ៣២០ករណី ដែលបានកត់ត្រាក្នុងរយៈពេល២៤ ម៉ោង​ចុងក្រោយនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ផាក នឺងហ៊ូ (Park Neung-hoo) បានដាស់តឿនឲ្យវេជ្ជបណ្ឌិត និងគ្រូពេទ្យដែលកំពុងហ្វឹកហ្វឺនទាំងអស់ឲ្យត្រឡប់ទៅធ្វើការវិញជាបន្ទាន់។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីក៏បានបន្ថែមថា សមាគមវេជ្ជសាស្ត្រកូរ៉េ (KMA) និងសមាគមអ្នកហ្វឹកហ្វឺនវេជ្ជសាស្ត្រកូរ៉េ (KIRA) ច្រានចោលសំណើជាច្រើនរបស់រដ្ឋាភិបាលទៀតផង៕

 

ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន