ស្ថានកុងស៊ុលអាមេរិកនៅទីក្រុងឆឹងឌូបានបិទទ្វារហើយ

ទីក្រុងឆឹងឌូ៖ ទីក្រុងប៉េកាំងបានប្រកាសថា ស្ថានកុងស៊ុលរបស់អាមេរិកនៅភាគនិរតីទីក្រុងឆឹងឌូត្រូវបានបិទនៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីអាមេរិកបានបញ្ជាឲ្យចិនបិទស្ថានកុងស៊ុលនៅទីក្រុងហ៊ូស្តុននៃសហរដ្ឋអាមេរិក។

 
ស្ថានកុងស៊ុលអាមេរិកនៅទីក្រុងឆឹងឌូបានបិទទ្វារហើយ

ក្រុមប៉ូលីសនៅក្នុងទីក្រុងឆឹងឌូ ដែលជាប់ជាមួយនឹងឧបករណ៍ការពារកំពុងរឹតត្បិតការចូលទៅតំបន់ជុំវិញស្ថានកុងស៊ុលនៅព្រឹកថ្ងៃច័ន្ទនេះ។

សូមរម្លឹកផងដែរថា កាលពីសប្តាហ៍មុនអាមេរិកបានទុកពេលឲ្យចិន ៧២ម៉ោង ដើម្បីបិទស្ថានកុងស៊ុល របស់ខ្លួននៅទីក្រុងហ៊ូស្តុន ក្រោយមកទៀត ចិនក៍បានប្រកាសទុកឲ្យអាមេរិក ៧២ម៉ោង វិញកាលពីថ្ងៃសុក្រកន្លងទៅ ដើម្បីជាការឆ្លើយតបនឹងទង្វើដែលចិនគិតថា មិនសមហេតុផលរបស់អាមេរិក៕