ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី

សេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

 
ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី

បច្ចុប្បន្នយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅកម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំង លើគោលដៅដែលបានគ្រោងទុកនិងអាចបង្កើតបាននូវភាពសុំាសហគមន៍នៅទូទាំងកម្ពុជា ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបបនៃការធ្វើចត្តាឡីស័ក​ សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូលដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ដូចខាងក្រោម

  • ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល  និងមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកម្មនៅក្រៅប្រទេស។
  • ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្រ្តីការទូត មន្រ្តីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្រ្តីរាជការបស់រារដ្ឋាភិបាលដែលត្រលប់មកពីបំពេញបេសកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)
  • ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។

​​​​​​​

 

ប្រភព៖ ក្រសួងសុខាភិបាល