តម្លៃប្រេងអាមេរិកធ្លាក់ចុះ ដោយសារការពន្យាពេលកិច្ចប្រជុំរបស់អង្គការ OPEC

សិង្ហបុរីៈ តម្លៃប្រេងបន្តធ្លាក់ចុះ នៅថ្ងៃពុធនេះដែលបានធ្វើឲ្យមានផលប៉ះពាល់ស្តុកប្រេងនៅសហរដ្ឋអាមេរិក ខណៈដែលអង្គការ OPEC និងប្រទេសជាសម្ព័ន្ធមិត្តបានពន្យារពេលកិច្ចប្រជុំជាផ្លូវការដើម្បីសម្រេចថាតើនឹងបង្កើនទិន្នផលនៅខែមករាឬក៏អត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

 
តម្លៃប្រេងអាមេរិកធ្លាក់ចុះ ដោយសារការពន្យាពេលកិច្ចប្រជុំរបស់អង្គការ OPEC
តម្លៃប្រេងអាមេរិកធ្លាក់ចុះ ដោយសារការពន្យាពេលកិច្ចប្រជុំរបស់អង្គការ OPEC

ប្រេងឆៅប្រភេទ Brent នាពេលអនាគតនិងធ្លាក់ចុះ ២៧ សេនឬ ០,៦ ភាគរយនៅត្រឹម ៤៧,១៥ ដុល្លារក្នុងមួយបារ៉ែលនៅត្រឹម ០១៣១ GMT ខណៈប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះ ២៩ សេនឬ ០,៧ ភាគរយនៅត្រឹម ៤៤,២៦ ដុល្លារ។

បើតាមទិន្នន័យឧស្សាហកម្មពីវិទ្យាស្ថានប្រេងអាមេរិកបានបង្ហាញថាស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិកបានកើនឡើង ៤,១ លានបារ៉ែលកាលពីសប្តាហ៍មុនបើប្រៀបធៀបទៅនឹងការរំពឹងទុករបស់អ្នកវិភាគថាទទួលបានប្រេងចំនួន ២,៤ លានបារ៉ែល។

ចំនួនប្រេងបានកើតឡើងបន្ទាប់ពីអង្គការនៃប្រទេសនាំប្រេងចេញ (OPEC) ប្រទេសរុស្ស៊ីនិងប្រទេសសម្ព័ន្ធមិត្តផ្សេងៗទៀតដែលត្រូវបានគេស្គាល់ថាជាអង្គការ OPEC បានពន្យារពេលកិច្ចពិភាក្សាស្តីពីគោលនយោបាយប្រេងសម្រាប់ឆ្នាំក្រោយ ។

សូមជម្រាបថា កាលពីដើមឆ្នាំនេះក្រុមហ៊ុនប្រេង បានកាត់បន្ថយការផលិតចំនួន ៧,៧ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលមានការរាតត្បាតមេរោគកកូវីដ-១៩ ធ្វើឲ្យតំរូវការប្រេងទាប ហើយប្រេងត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះនៅក្នុងខែមករាទៅដល់ខែមីនាឆ្នាំ ២០២១៕

ប្រភព: Reuters ដោយ: ជា បញ្ញា