[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៤នាក់បន្ថែមទៀតហើយ

ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៤នាក់បន្ថែមទៀត ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣៣៥នាក់។

 
[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៤នាក់បន្ថែមទៀតហើយ

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ០៤នាក់​ ខណ:មិនមានអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបមានចំនួន ៣៣៥ក្នុងនោះមានស្រ្តី ៧៦នាក់ និងបុរស ២៥៩នាក់។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ២៦នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០៥នាក់។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣៣៥ករណី ក្នុងនោះមានអ្នកជំងឺ ៣០៤នាក់បានជាសះស្បើយ។

គួរម្លឹកផងដែរថា​ ក្រសួងសូមអំពាវនាវឲ្យគ្រប់អ្នកប៉ះពាល់ក្នុង ព្រឹត្តការណ៍សហគមន៍ ២៨វិចិ្ឆកាទាំងអស់ ក្នុងរាជធានីភ្នំពេញ តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬសណ្ឋាគារឬនៅមណ្ឌលចត្តាឡីស័កនៅតាមខេត្តឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួនកុំឲ្យចម្លងទៅអ្នកដ៏ទៃឲ្យបានត្រឹមត្រូវបំផុត៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

ប្រភព: ក្រសួងសុខាភិបាល