[មានវីដេអូខាងក្រោម] គួរអោយសរសើរកញ្ញា មាស សុខសោភា មែនទៅលេងប្រាសាទនាគព័ន្ធ ក៏មិនភ្លេចធ្វើរឿងនេះដែរ
សូមសរសើរនូវទឹកចិត្តតារាចំរៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានសំលេងផ្អែមស្រទន់ច្រៀងបានគ្រប់ទំរង់គឺកញ្ញា មាស សុខសោភា។
ទោះបីកញ្ញាជាតារាល្បីក្នុងវិស័យសិល្បៈចម្រៀងក៏ពិតមែនតែកញ្ញាមិនដែលវាយឬកឡើយជាពិសេសជាមួយfan fan តែម្ដង កញ្ញាមានចរឹករួសរាយរាក់ទាក់គួរឲ្យស្រឡាញ់ទៅកាន់ ពុកម៉ែបងប្អូនគ្រប់ជាន់ថ្នាក់នឹងអ្នកជុំវិញខ្លួន។
ថ្មីៗនេះកញ្ញាបានបង្ហោះសារមួយឃ្លារអមនឹងរូបភាពកញ្ញានៅក្នុងគណនី facebook ផេកផ្ទាល់ខ្លួនកញ្ញាថា ថ្ងៃនេះនាងខ្ញុំបានមកលេងនៅប្រាសាទនាគព័ន្ធ ដែលជាមន្ទីរពេទ្យនិងកន្លែងផលិតឱសថបុរាណកាលពីសម័យអង្គរ ។ នាងខ្ញុំសូមបួងសួងអោយប្រជាពលរដ្ធខ្មែរទាំងអស់ជៀសផុតពីជំងឺកូវីត19 និងអ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យសូមអោយឆាប់ជាគ្រប់ៗគ្នា៕
សូមទស្សនាវីដេអូខាងក្រោម :
ប្រភព : Meas Soksophea