ក្រសួងព័ត៌មានប្រកាសបិទដំណើរការផ្សាយ TVFB ទាំងអស់

ក្រសួងព័ត៌មានប្រកាសបិទដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh , គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាន TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមចាប់ពីថ្ងៃនេះតទៅ។

 
ក្រសួងព័ត៌មានប្រកាសបិទដំណើរការផ្សាយ TVFB ទាំងអស់

ភ្នំពេញ៖ ក្រសួងព័ត៌មានថ្ងៃទី៨ មេសា ២០២០ នេះ បានចេញសេចក្តីប្រកាសបិទដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh , គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាន TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធី ចាង​ហ្វាង​ផ្សាយ​ TV​FB​ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។ បើតាមស្នង​ការ​ប៉ូលីស​រាជធានី​ភ្នំពេញបានឲ្យដឹងថា លោក សុវណ្ណ រិទ្ធី ត្រូវ​បាន​សមត្ថ​កិច្ច​ត្រៀម​បញ្ជូន​ទៅ​តុលាការ ពី​បទ​សង្ស័យ​ថា​បាន​ញុះ​ញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​៕

ដោយ៖​ CNGTV CAMBODIA